ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

ពិធីបុណ្យ “រុក្ខទិវា ០៩ កក្កដា” ស្ថិតនៅក្នុងបរិវេណវត្តបឹងកែក ភូមិបឹងកែក ឃុំដូនស ស្រុកស្វាយជ្រំ

ពិធីបុណ្យ “រុក្ខទិវា ០៩ កក្កដា” ស្ថិតនៅក្នុងបរិវេណវត្តបឹងកែក ភូមិបឹងកែក ឃុំដូនស ស្រុកស្វាយជ្រំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពិធីបុណ្យ “រុក្ខទិវា ០៩ កក្កដា” ស្ថិតនៅក្នុងបរិវេណវត្តបឹងកែក ភូមិបឹងកែក ឃុំដូនស ស្រុកស្វាយជ្រំ

ខេត្ដស្វាយរៀង៖ នាព្រឹកថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យ “រុក្ខទិវា ០៩ កក្កដា” ស្ថិតនៅក្នុងបរិវេណវត្តបឹងកែក ភូមិបឹងកែក ឃុំដូនស ស្រុកស្វាយជ្រំ។

អញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន​ ឯកឧត្តមអភិបាលរងខេត្ត លោកឧត្ដមសេនីយ៍មេបញ្ជាការរងកងកម្លាំងទាំងបី លោកប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាលស្រុកស្វាយជ្រំ និងអាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។

មានប្រសាសន៍ទៅកាន់ពិធីនេះឯកឧត្តមបានថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានយកចិត្តទុកដាក់សហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធ ព្រះគ្រូចៅអធិការវត្ត គណៈកម្មការអាចារ្យវត្ត ឧបាសក ឧបាសិកា អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីរៀបចំពិធីបុណ្យរុក្ខទិវា នៅក្នុងបរិវេណវត្តបឹងកែក នាថ្ងៃនេះ ដែលពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញពីការសហការគ្នាយ៉ាងល្អប្រសើរ រវាងវិស័យពុទ្ធចក្រ និងអាណាចក្រ រវាងរដ្ឋ ប្រជាពលរដ្ឋ និងអង្គភាពពាក់ព័ន្ធ ក្នុងការចូលរួមលើកកម្ពស់បរិស្ថានធម្មជាតិ និងលើកកម្ពស់សោភ័ណភាព ប្រកបដោយបរិយាកាសបរិសុទ្ធក្នុងទីវត្តអារាម សម្រាប់បម្រើឲ្យប្រយោជន៍របស់ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គផង និងពុទ្ធបរិស័ទដែលមកធ្វើបុណ្យនៅក្នុងទីវត្តអារាមរបស់យើងផងដែរ។

ឯកឧត្តមបន្តថា ក្នុងនាមរដ្ឋបាលខេត្ត សង្ឃឹមថាព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ ជាពិសេសក្មួយៗយុវជន សិស្សានុសិស្ស បន្តស្មារតីស្រឡាញ់បរិស្ថានធម្មជាតិ ថែទាំដើមឈើដែលបានដាំរួចឲ្យរស់រានមានជីវិតលូតលាស់បានល្អ និងរួមគ្នាបន្តដាំកូនឈើនៅតាមសហគមន៍ ទីអារាម ភូមិដ្ឋាន ក្នុងបរិវេណគ្រឹះស្ថានសិក្សា អង្គភាពរដ្ឋ តាមដងផ្លូវ តាមទំនប់ ប្រឡាយ ទីទួល ទីទំនាប ស្រែចម្ការ និងតាមទីសាធារណៈផ្សេងៗឲ្យបានកាន់តែសកម្មថែមទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារ ការអភិរក្ស និងការពង្រីកធនធានព្រៃឈើដ៏មានសារៈសំខាន់សម្រាប់យើងទាំងអស់គ្នា សំដៅធ្វើឲ្យប្រទេសកម្ពុជានិយាយជារួម និងមូលដ្ឋានភូមិ ឃុំ ក្នុងខេត្តស្វាយរៀងយើងនិយាយដោយឡែក កាន់តែមានទេសភាពបៃតង និងរស់រវើកគ្រប់រដូវកាល ។

ជាចុងបញ្ចប់នៃពិធីនេះ ឯកឧត្តមបានអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់រាល់បទល្មើសព្រៃឈើ និងការកាប់រានព្រៃឈើយកដីល្មើសច្បាប់តាមគ្រប់រូបភាព មកធ្វើជាកម្មសិទ្ធិឯកជន ជាពិសេសត្រូវបង្កើននូវប្រសិទ្ធភាព នៃការចូលរួមទប់ស្កាត់ភ្លើងឆេះព្រៃគ្រប់ប្រភេទ។ ទន្ទឹមនេះ សូមបន្តទៅទទួលការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើត និងពង្រឹងភាពស៊ាំនៅក្នុងសហគមន៍របស់យើងទប់ទល់នឹងជំងឺឆ្លងកូវីដ-១៩ និងសូមមានការប្រុងប្រយ័ត្នដោយបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.