ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

សម្តេចតេជោ ហ៊ុន សែន អង្វរដល់នារីខ្មែរលេង Tik Tok ឲ្យរក្សាភាពថ្លៃថ្នូររបស់ខ្មែរ 

សម្តេចតេជោ ហ៊ុន សែន អង្វរដល់នារីខ្មែរលេង Tik Tok ឲ្យរក្សាភាពថ្លៃថ្នូររបស់ខ្មែរ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

   

 

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ បានសូមអង្វរករដល់នារីខ្មែរ ដែលនិយមលេងនូវបណ្ដាញសង្គម Tik Tok ឲ្យរក្សាគោរពប្រពៃណី និងរក្សាភាពថ្លៃថ្នូររបស់ខ្មែរ។

ការចេញមកអង្វរករបែបនេះ ក្រោយពីសម្ដេចតេជោ ហ៊ុន សែន បានសង្កេតឃើញថា មានស្ដ្រីខ្មែរមួយចំនួន ដែលលេងនូវបណ្ដាញសង្គម Tik Tok បានប្រើពាក្យពេជន៍ចំអេសចំអាស ដែលមិនសមនឹងតម្លៃជាស្ដ្រីខ្មែរ។

ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួន ជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុននឹងពួកគេចេញទៅប្រកួតកីឡា ពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមផ្ដាំផ្ញើទៅនាងៗ ក្មួយៗជានារី ដែលចូលលេងក្នុង Tik Tok ខ្លះក៏ឲ្យជាឧទាហរណ៍ល្អ ខ្លះក៏និយាយបែបកំប្លែង […] ខ្ញុំសង្កេតឃើញថា ក្មួយៗស្ដ្រីខ្មែរមួយចំនួន ដូចជា អាសអាភាសពេកទេដឹង ខ្លះចេញមកអារឿងចំអេសចំអាសតែម្ដង ចឹងខ្ញុំសូមអង្វរករ ឲ្យរក្សាគោរពប្រពៃណីរបស់ខ្លួន»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចសូមអង្វរករ ចំពោះនាងៗ ក្មួយៗជានារី ដោយពេលខ្លះ និយាយត្រង់ៗតែម្ដង នូវពាក្យអាសអាភាស និងចំអេសចំអាស ដែលមិនគួរឲ្យមាន ក្នុងនាមខ្លួនជាស្ដ្រីខ្មែរ។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាមិនមានផែនការបិទ Tik Tok នោះទេ ដូច្នេះសូមលេងចុះ ក៏ប៉ុន្ដែវាមិនមែនជាមធ្យោបាយ ដើម្បីយកមកនិយាយ នូវពាក្យចំអេសចំអាសនោះទេ។

ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានតបទៅអ្នកលេង Tik Tok ធ្វើវីដេអូបង្អាប់រឿងទឹកលិច ដោយបង្ហាញរថយន្ត និងម៉ូតូ លិចតាមផ្លូវថា ជាការវាយប្រហារខុសគោលដៅ។ សម្តេចតេជោ បានលើកឡើងថា ទិដ្ឋភាពរថយន្ត និងម៉ូតូ លិចទឹកនោះ ជាការបង្ហាញឲ្យឃើញនូវភាពរីកចម្រើននៅកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.