ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឡានចង្កូតស្ដាំ ដែលមានស្រាប់ក្នុងប្រទេស អាចចូលបង់ពន្ធបាន ដោយមិនចាំបាច់ប្ដូរចង្កូត 

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឡានចង្កូតស្ដាំ ដែលមានស្រាប់ក្នុងប្រទេស អាចចូលបង់ពន្ធបាន ដោយមិនចាំបាច់ប្ដូរចង្កូត 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឡានចង្កូតស្ដាំ ដែលមានស្រាប់ក្នុងប្រទេស អាចចូលបង់ពន្ធបាន ដោយមិនចាំបាច់ប្ដូរចង្កូត 

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុ ន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ បានយល់ព្រមតាមសំណូមពរប្រជាពលរដ្ឋ អនុញ្ញាតឲ្យរថយន្តចង្កូតស្ដាំអត់ពន្ធ ដែលមានស្រាប់នៅក្នុងប្រទេស អាចចូលបង់ពន្ធបានដោយមិនចាំបាច់ប្ដូរចង្កូតពីស្តាំទៅឆ្វេងនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការអនុញ្ញាតឲ្យរថយន្តចង្កូតស្តាំ ចូលបង់ដោយមិនបាច់កែចង្កូតនេះ សម្រាប់តែរថយន្តកំពុងមានវត្តមាននៅកម្ពុជា ត្រឹមថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ តែរថយន្តនាំចូលថ្មី មិនអនុញ្ញាតឱ្យបង់ពន្ធនោះទេ គឺចាប់យកតែម្តង។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន អំពាវនាវសុំកុំឱ្យមានការនាំរថយន្តចង្កូតស្តាំ ចូលមកប្រទេសកម្ពុជាបន្តទៀត។ ការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីសំណេះសំណាល ជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) នៅព្រឹកថ្ងៃទី៦ ខែកក្កដានេះ នាវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំយល់ស្របជាមួយនឹងសំណូមពររបស់បងប្អូន។ បងប្អូនត្រូវចូលមកបង់ពន្ធ បងប្អូនមិនចាំបាច់ដូរចង្កូតទេ សម្រាប់អ្នកដែលមិនទាន់បានដូរ សម្រាប់អ្នកបានដូរហើយវាចប់ទៅ ដើម្បីបានឡានចង្កូតឆ្វេងប្រើនឹងគេ។ តែអ្នកដែលមិនទាន់បានដូរ ត្រូវចូលមកបង់ពន្ធ រួចហើយក្រសួងសាធារណការត្រូវចេញផ្លាកលេខឲ្យគេ។ កន្លងទៅរថយន្តចង្កូតស្តាំមួយចំនួន បានចូលមកធ្វើការកក់ប្រាក់ រួចហើយទៅកែចង្កូត ឥឡូវអ្នកដែលបានកក់ប្រាក់ហើយ ហើយទៅដូរចង្កូតតែមិនទាន់បានដូរ មិនចាំបាច់ដូរទេ តែត្រូវវិលមកបន្ថែមលុយបង់ពន្ធឲ្យដាច់ រួចទទួលលិខិតពីគយ សម្រាប់បញ្ជូនទៅទទួលផ្លាកលេខ ចំណុចនេះស្របតាមការទាមទារ របស់បងប្អូនហើយ»។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា «ខ្ញុំសូមបញ្ជាក់សុពលភាពនៃការអនុញ្ញាតនេះ គឺនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។ ចាប់ពីថ្ងៃស្អែក ទៅរថយន្តដែលនាំចូលមកថ្មី ជាចង្កូតស្តាំ មិនឲ្យបង់ពន្ធ ហើយក៏មិនឲ្យដូរចង្កូត គឺចាប់យកតែម្តង មិនចាំបាច់និយាយអីទៀតទេ។ ខ្ញុំអនុញ្ញាតនេះ សម្រាប់តែរថយន្តចង្កូតស្តាំដែលកំពុងធ្វើចរាចរណ៍ នៅលើទឹកដីកម្ពុជាតែប៉ុណ្ណោះ មិនអនុញ្ញាតឲ្យនាំចូលថ្មីទេ»។

ចំពោះការសម្រេចនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យមន្ត្រីគយ ក៏ដូចជាកម្លាំងសមត្ថកិច្ចតាមព្រំដែនត្រូវស្តាប់ឲ្យច្បាស់ គឺមិនត្រូវឲ្យមានការបន្លំយករថយន្តចង្កូតស្តាំថ្មីៗ ចូលមកកម្ពុជា ដើម្បីចូលបង់ពន្ធនោះទេ។ សម្តេចបញ្ជាក់ថា រថយន្តចង្កូតស្តាំអត់ពន្ធ មានតែលួចនាំចូលតាមព្រំដែនថៃប៉ុណ្ណោះ។

បណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន   កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ថា ការប្រមូលពន្ធលើរថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ ទាំងចង្កូត និងចង្កូតឆ្វេង ទទួលបានចំណូលជាង ៧៦លានដុល្លារអាមេរិក ពីរថយន្តសរុប ៩៧០៧គ្រឿង ខណៈយុទ្ធនាការត្រូវបានបិទបញ្ចប់ហើយ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

ក្នុងចំណោមរថយន្តសរុបទាំងជិត១ម៉ឺនគ្រឿងនេះ ក្នុងនោះរថយន្តចង្កូតឆ្វេងមានចំនួន ២៧០៨គ្រឿង ដោយទទួលបានប្រាក់ពន្ធអាករប្រមាណ ៣៥លានដុល្លារ និងទទួលបានការកក់ប្រាក់ពីរថយន្តចង្កូតស្តាំចំនួន ៦៩៩៩គ្រឿង។

ក្នុងចំណោមរថយន្តចង្កូតស្តាំសរុប ដែលបានមកតម្កល់ប្រាក់កក់ មានចំនួន ៤៤៩០គ្រឿងហើយ បានទៅកែចង្កូតពីស្តាំមកឆ្វេង និង បានបង្វែរប្រាក់កក់មកជាប្រាក់ពន្ធបង់ ចូលថវិកាជាតិ និងរថយន្តចង្កូតស្តាំប្រមាណ ២៥០៩គ្រឿងទៀត ស្ថិតក្នុងដំណាក់កាលកែ ចង្កូតនៅតាមយាន្តដ្ឋាននានា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.