ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ!

សមត្ថកិច្ចកំពុងតែស្វែងរកចាប់ខ្លួនជនដៃដល់ ដែលបាញ់សម្លាប់គ្នាឯង ទាំងកណ្តាលថ្ងៃ បណ្តាលឱ្យបុរសម្នាក់ស្លាប់ នៅភ្នំពេញ

សមត្ថកិច្ចកំពុងតែស្វែងរកចាប់ខ្លួនជនដៃដល់ ដែលបាញ់សម្លាប់គ្នាឯង ទាំងកណ្តាលថ្ងៃ បណ្តាលឱ្យបុរសម្នាក់ស្លាប់ នៅភ្នំពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សមត្ថកិច្ចកំពុងតែស្វែងរកចាប់ខ្លួនជនដៃដល់ ដែលបាញ់សម្លាប់គ្នាឯង ទាំងកណ្តាលថ្ងៃ បណ្តាលឱ្យបុរសម្នាក់ស្លាប់ នៅភ្នំពេញ

ភ្នំពេញ៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ពេលនេះសមត្ថកិច្ចកំពុងតែស្វែងរកចាប់ខ្លួនជនដៃដល់ដែលបាញ់សម្លាប់គ្នាឯងទាំងកណ្តាលថ្ងៃបណ្តាលឱ្យបុរសម្នាក់ស្លាប់។

លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ថា ខណៈនេះសមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវករណីបាញ់សម្លាប់បុរសម្នាក់ដែលជាអ្នកធ្វើការរួមគ្នានេះហើយ។

គួរបញ្ជាក់ថា ពេលនេះខ្មាន់កាំភ្លើងកំពុងតែគេចខ្លួន បន្ទាប់ពីបាញ់ជាច្រើនគ្រាប់ទៅលើជនរងគ្រោះបណ្តាលឱ្យស្លាប់ភ្លាមៗរួចមកបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ។

សូមជម្រាបថា មានផ្ទុះអាវុធជាច្រើគ្រាប់នៅក្នុងវិឡារបស់ឧកញ៉ាល្បីឈ្មោះម្នាក់ (សុំមិនបញ្ចេញឈ្មោះ) បានបណ្តាលឲ្យអង្គរក្សម្នាក់ស្លាប់។ ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើងនៅវេលាម៉ោងជាង ១រសៀល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ ៣៨ ភូមិ៨ ផ្លូវលេខ ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ។

ជនរងគ្រោះឈ្មោះ គង់ ពិសិដ្ឋ អាយុ៤២ឆ្នាំ មុខរបរអង្គរក្ស (មានស្រុកកំណើតនៅខេត្តព្រៃវែង)។ ស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិទួលពង្រ សង្កាត់់ត្រពាំងក្រឡឹង ខណ្ឌពោធិ៍សែនជ័យ ។

ចំណែកអ្នកបាញ់ឈ្មោះ អ៊ូ សុភី ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកបើកបរមានស្រុកកំណើតនៅខេត្តកណ្តាល។បន្ទាប់ពីបានធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះរួចបានជិះម៉ូតូរត់គេចខ្លួនបាត់។ជនរងគ្រោះត្រូវបានជនដៃដល់បាញ់ត្រូវខ្លួនជាច្រើនគ្រាប់បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។

ជនរងគ្រោះនិងអ្នកបង្កហេតុកន្លងមកពុំដែល មានទំនាស់ពាក្យសម្ដីនឹងគ្នាខ្លាំងទេ តែមានការអន់ចិត្តនឹងគ្នាដោយពុំសូវនិយាយស្តីរកគ្នាទេ។

សេចក្តីរាយការណ៍ពី សារព័ត៌មានដែលបានចុះទៅកន្លែងកើតហេតុនិងបានដកស្រង់ប្រភពនានា បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយនៅលើកៅអីក្នុងប៉ុស្តិ៍យាម ។ចំណែកជនសង្ស័យបានបណ្តើរម៉ូតូចេញមកខាងក្រៅរបងផ្ទះ បានដកកាំភ្លើងបាញ់សំដៅទៅលើជនរងគ្រោះដែលអង្គុយនៅលើកៅអីជាច្រើនគ្រាប់។

បន្ទាប់ពីបាញ់រះជនរងគ្រោះ ជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។ ចំពោះករណីឃាតកម្មនេះ សមត្ថកិច្ចជំនាញពាក់ព័ន្ធកំពុងតែធ្វើការស្រាវជ្រាវ និងតាមចាប់ខ្លួនខ្មាន់កាំភ្លើងដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.