ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ!

អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំលើកដំបូង និងពិធីប្រកាសសមាសភាពក្រុមប្រឹក្សា​ឃុំ ចំការអណ្តូង ស្រុកចំការលើ អាណត្តិទី៥

អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំលើកដំបូង និងពិធីប្រកាសសមាសភាពក្រុមប្រឹក្សា​ឃុំ ចំការអណ្តូង ស្រុកចំការលើ អាណត្តិទី៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំលើកដំបូង និងពិធីប្រកាសសមាសភាពក្រុមប្រឹក្សា​ឃុំ ចំការអណ្តូង ស្រុកចំការលើ អាណត្តិទី៥

(កំពង់ចាម) :នៅព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ​ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំលើកដំបូង និងពិធីប្រកាសសមាសភាពប្រធានក្រុមប្រឹក្សា​ឃុំ មេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ ចំការអណ្តូង ស្រុកចំការលើ អាណត្តិទី៥ ឆ្នាំ២០២២ ដែលពិធីនេះធ្វើឡើងនៅសាលាឃុំ ចំការអណ្តូង។ ពិធីនេះមានការចូលរួមពីសំណាក់ លោកនាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការធនធានមនុស្ស អាជ្ញាធរមូលដ្ឋាន មន្ត្រីពាក់ព័ន្ធ និងបងប្អូនប្រជាពលយ៉ាងច្រើនកុះករ។

មានប្រសាសន៍ផ្តាំផ្ញើ ទៅកាន់ក្រុមប្រឹក្សាសង្កាត់ថ្មី នាឱកាសនោះ ឯកឧត្ដម អភិបាលខេត្តបានសង្កត់ធ្ងន់ថា​ ឃុំចំការអណ្តូង ក្រុមប្រឹក្សាមកពីគណបក្សចំនួនពីរ តែទោះបីមកពីគណបក្សនយោបាយផ្សេងគ្នាក៏ដោយ ក៏ក្រុមប្រឹក្សាឃុំថ្មីគ្រប់រូប ត្រូវប្រកាន់គោលជំហរ សាមគ្គីភាព និងឯកភាពជាតិ ដោយត្រូវរួមគ្នាខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យល្អប្រសេីរ​ និងបន្តកសាងអភិវឌ្ឍន៍នៅមូលដ្ឋានឲ្យកាន់តែរីកចម្រើនជឿនលឿនទ្វេរឡើង ជាពិសេសដើម្បីបំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត​ ប្រកបដោយលទ្ធិប្រជាតេយ្យ​ សំដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម អភិបាលខេត្ត ថ្លៃងបន្តថា ដើម្បីធានាបាននូវការផ្ដល់សេវានានាក្នុងមូលដ្ឋាន បញ្ហាគន្លឹះសំខាន់គឺការបំពេញតួនាទី ភារកិច្ចរបស់តួអង្គស្នូលចំនួន៥គឺ៖
*ទី១៖ មេឃុំ ចៅសង្កាត់
*ទី២៖ ស្មៀនឃុំ សង្កាត់
*ទី៣៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់
*ទី៤៖ មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព
*ទី៥៖ មេភូមិ។

ឯកឧត្តម អភិបាល បញ្ជាក់បន្ថែមថា ដូច្នេះសូមឲ្យតួអង្គទាំង៥ខាងលើនេះ ខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថ ក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្សពួក គ្រួសារនិយម និងនិន្នាការនយោបាយឡើយ។

សូមជម្រាបជូនថា​ ដំណេីរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលប្រព្រឹត្តិទៅថ្ងៃទី៥ ខែមិថុនា​កន្លងទៅនេះ​ ជាលទ្ធផលក្នុងសង្កាត់ វាលវង់មានអាសន្នសរុប ចំនួន១១ មកពីគណបក្សនយោបាយចំនួន២ រួមមាន៖​
គណបក្សប្រជាជនកម្ពុជា មាន០៩ អាសន្ន ដោយទទួលបានតំណែងជាប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ ជំទប់ទី១​ និងសមាជិកក្រុមប្រឹក្សា ចំនួន០៦ អាសន្ន ក្នុងនោះមកពីគណបក្សភ្លេីងទៀន មាន០២ អាសន្ន ទទួលបានតំណែងជាជំទប់ទី២ និងសមាជិកក្រុមប្រឹក្សា ចំនួន០១អាសន្ន៕

              

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.