ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside)

ពិធីប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់ផ្សារកណ្តាលទី១ អាណត្តិទី៥ នៃខណ្ឌដូនពេញ រាជធានីភ្នំពេញ

ពិធីប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់ផ្សារកណ្តាលទី១ អាណត្តិទី៥ នៃខណ្ឌដូនពេញ រាជធានីភ្នំពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពិធីប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់ផ្សារកណ្តាលទី១ អាណត្តិទី៥ នៃខណ្ឌដូនពេញ រាជធានីភ្នំពេញ…

នៅថ្ងៃអង្គារ ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៤,៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ផ្សារកណ្តាលទី១ អញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់ផ្សារកណ្តាលទី១ អាណត្តិទី៥ នៃខណ្ឌដូនពេញ រាជធានីភ្នំពេញ ពិធីប្រកាសនេះប្រារព្ធធ្វើឡើងនៅមុខសាលាសង្កាត់ផ្សារកណ្តាលទី១ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សរ សុង អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់ផ្សារកណ្តាលទី១ , ក្រុមការងារយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ប្រធានការិ.រដ្ឋបាល បុគ្គលិកខណ្ឌ, ប្រធានការិ.លេខាក្រុមប្រឹក្សាខណ្ឌ ,អនុប្រធានការិ.ស.ដ.អ.ប.ស ខណ្ឌ, លោក-លោកស្រីសមាជិកក្រុមប្រឹក្សាថ្មី របស់សង្កាត់ផ្សារកណ្តាលទី១, លោក-លោកស្រី មន្រ្តីសង្កាត់ផ្សារកណ្តាលទី១ និងលោក-លោកស្រី តំណាងប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ដែលមានចំនួនសរុប ២១០នាក់។
នៅក្នុងពិធីប្រកាសនោះ លោកអភិបាលខណ្ឌ បានធ្វើការកោតសរសើរ និងផ្តាំផ្ញើទៅដល់លោកចៅសង្កាត់ និងចៅសង្កាត់រង ព្រមទាំងសមាជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់ ត្រូវបន្តអភិវឌ្ឍន៍ការរីកចម្រើនលើគ្រប់វិស័យជាបន្ថែមទៀត ដោយខិតខំបន្តបំរើប្រជាពលរដ្ឋអោយបានល្អប្រសើរ ការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅតាមរយៈការផ្តល់សេវាសង្គម ការកសាង និងពង្រឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលសំខាន់ចាំបាច់ឱ្យបានកាន់តែប្រសើរឡើង និងប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីវភាពដើម្បីឈានឆ្ពោះទៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងត្រូវអនុវត្តការងារ តួនាទី និងភារកិច្ច អោយបានសមស្របតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និងសារាចរណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាល ព្រមទាំងការធានាបាននូវសាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួនផងដែរ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.