ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ!

អភិបាលខេត្ត​ស្វាយរៀង អញ្ជើញ​ប្រកាស​សុពលភាព សមាជិក​ក្រុមប្រឹក្សា សង្កាត់​ស្វាយរៀង អាណត្តិ​ទី​៥ ឆ្នាំ​២០២២

អភិបាលខេត្ត​ស្វាយរៀង អញ្ជើញ​ប្រកាស​សុពលភាព សមាជិក​ក្រុមប្រឹក្សា សង្កាត់​ស្វាយរៀង អាណត្តិ​ទី​៥ ឆ្នាំ​២០២២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អភិបាលខេត្ត​ស្វាយរៀង អញ្ជើញ​ប្រកាស​សុពលភាព សមាជិក​ក្រុមប្រឹក្សា សង្កាត់​ស្វាយរៀង អាណត្តិ​ទី​៥ ឆ្នាំ​២០២២

 ស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាល ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃ​អង្គារ ទី​៥ ខែកក្កដា ឆ្នាំ​២០២២ នេះ បាន​អញ្ជើញ​ជា អធិបតី ក្នុង​ពិធី​ប្រកាស​សុពលភាព សមាជិក​ក្រុមប្រឹក្សា សង្កាត់​ស្វាយរៀង អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ស្ថិតនៅ​សាលប្រជុំ សាលាក្រុង​ស្វាយរៀង​។​
​នៅក្នុង​ឱកាស​នោះ លោក​អភិបាលខេត្ត បានស្នើ​ឲ្យ​ក្រុមប្រឹក្សា​សង្កាត់ អាណត្តិ​ទី​៥ នេះ ក៏ដូចជា គណបក្សនយោបាយ​នានា និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវខិតខំ​រួមគ្នា លើកកម្ពស់​វប្បធម៌ នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ដើម្បី​រស់នៅ និង​បំពេញ ការងារ ប្រកបដោយ​ភាពសុខដុមរមនា ក្នុងសង្គម​សម្រាប់​ជា​មូលដ្ឋាន ក្នុង​ការធានា ចីរភាព​ដំណើរការ លទ្ធិ​ប្រ​ធា​ធិបតេយ្យ សេរី​ពហុបក្ស ការបោះឆ្នោត និង​ការអភិវឌ្ឍ សង្គម ឲ្យ​កាន់តែ​មានការ រីកចម្រើន​បន្តទៀត​។​លោក​បាន​បន្តថាៈ ចំពោះ​អស់លោក​-​លោកស្រី ដែល​ទើប​ជាប់ឆ្នោត​ថ្មី និង​អស់ លោក លោកស្រី ដែល​បាន​ជាប់ឆ្នោត​ឡើងវិញ ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់ ក្នុង​អាណត្តិ​ទី​៥ នេះ ពិតជា​មានការ​រីករាយ ប្រកបដោយ​មោទនភាព និង​កំពុង សម្រួច​ឆន្ទៈ ក្នុងការ​ចូលរួម​បញ្ចេញ សមត្ថភាព ប្រាជ្ញា ស្មារតី កម្លាំងកាយ​កម្លាំងចិត្ត ដើម្បី​បម្រើ​ផលប្រយោជន៍ របស់​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​របស់ខ្លួន​។ ដូច្នេះ​សូម លោក​-​លោកស្រី ទាំងអស់ មេត្តា​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ បាន​ត្រឹមត្រូវ តាម​គោលនយោបាយ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា របស់​រាជ​រដ្ឋា​ភិ បាល បំពេញការងារ​ចំពោះមុខ​មួយចំនួន ឲ្យ​បាន​ម៉ត់ចត់ រួមទាំង​ការធានាបាន នូវ​សាមគ្គី ភាព​ផ្ទៃក្នុង និង​ការយោគយល់​គ្នា នៅក្នុង​ការបំពេញ​ការងា​រ​របស់ខ្លួន​។​​លោក​អភិបាលខេត្ត បាន​ថ្លែង​នូវ​ការ​អរគុណ ចំពោះ​ក្រុមប្រឹក្សា​អាណត្តិ​ចាស់ ពិត​ជាមាន​ឆន្ទៈ ប្រកបដោយ​ភាពសប្បាយ​រីករាយ ក្នុងការ​ផ្ទេរតំណែង ជូន​ក្រុម ប្រឹក្សា​សង្កាត់ អាណត្តិ​ទី​៥ តាមរយៈ​ការប្រគល់ ទទួល​ត្រា បញ្ជី សម្ភារៈ ប្រាក់កាស និង​ឯកសារ​នានា នៅក្នុង​ឱកាស​នេះ​៕       

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.