ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

លោក លឹម សៀងហេង ស្នើឲ្យក្រុមប្រឹក្សាសង្កាត់ទើបជាប់ឆ្នោតថ្មី ត្រូវខិតខំរួមគ្នាលើកកម្ពស់វប្បធម៌នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស

លោក លឹម សៀងហេង ស្នើឲ្យក្រុមប្រឹក្សាសង្កាត់ទើបជាប់ឆ្នោតថ្មី ត្រូវខិតខំរួមគ្នាលើកកម្ពស់វប្បធម៌នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក លឹម សៀងហេង ស្នើឲ្យក្រុមប្រឹក្សាសង្កាត់ទើបជាប់ឆ្នោតថ្មី ត្រូវខិតខំរួមគ្នាលើកកម្ពស់វប្បធម៌នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២២ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានស្នើឲ្យក្រុមប្រឹក្សាសង្កាត់ទើបជាប់ឆ្នោតថ្មី គណបក្សនយោបាយនានានិងប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំរួមគ្នាលើកកម្ពស់វប្បធម៌នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដើម្បីរស់នៅនិងបំពេញការងាររួមគ្នាប្រកបដោយភាពសុខដុមរមនាក្នុងសង្គមសម្រាប់ជាមូលដ្ឋានក្នុងការធានាចីរភាពដំណើរការលទ្ធិប្រធាធិបតេយ្យសេរីពហុបក្ស ការបោះឆ្នោតនិងការអភិវឌ្ឍសង្គមឲ្យកាន់តែមានការអភិវឍ្ឍរីកចម្រើនបន្តទៀត។

លោកអភិបាលក្រុងបានមានប្រសាសន៍ ដូច្នេះក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំដំបូងរបស់ក្រុមប្រឹក្សាសង្កាត់បាវិត ក្រុងបាវិត ដែលមានការចូលរួមពីគណ:បញ្ជាការកងរាជអាវុធហត្ថក្រុងបាវិត គណ:បញ្ជាការសឹករងក្រុងបាវិត គណ: បញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត លោក លោកស្រី ជាក្រុមប្រឹក្សានៅក្នុងមុខតំណែង ក្រុមប្រឹក្សាដែលទើបជាប់ថ្មី សាខាបក្សភូមិនឹងប្រជាពលរដ្ឋ ។

លោក លឹម សៀងហេង បានបន្តថា៖ ចាប់តាំងពីឆ្នាំ២០០២ព្រះរាជាណាចក្រកម្ពុជាយើងបានដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សសរុបចំនួន៥លើករួចមកហើយ។ ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិវាយតម្លៃថា ដំណើរការប្រជាធិបតេយ្យនិងការបោះឆ្នោតនៅកម្ពុជាកាន់តែវិវត្តន៍រីកចម្រើនជាលំដាប់។ 

ការបោះឆ្នោតដើម្បីបង្កើតឡើងនូវក្រុមប្រឹក្សានៅថ្នាក់ឃុំ សង្កាត់មានអត្ថន័យយ៉ាងជ្រាលជ្រៅមកលើប្រព័ន្ធនយោបាយនិងរដ្ឋបាលនៅកម្ពុជាគឺ៖

ទី១/ ការពង្រឹង ពង្រីកដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សឲ្យចាក់គ្រឹះរហូតដល់មូលដ្ឋាន។

ទី២/ ការនាំមកនូវការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅកម្ពុជាតាមបែបផែននៃវិមជ្ឈការនិងវិសហមជ្ឈការ តាមរយៈការផ្ទេរមុខងារ អំណាច ធនធាន សិទ្ធិស្វ័យសម្រេចពីថ្នាក់ជាតិមករដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ។

ទី៣/ ការលើកកម្ពស់ការចូលរួមនិងភាពជាម្ចាស់របស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋ។

ជារួមដដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥កាលពីថ្ងៃទី៥ខែមិថុនាឆ្នាំ២០២២កន្លងមកក៏ត្រូវបានវាយតម្លៃថាមានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហឹង្សា ហើយលទ្ធផលនៃការបោះឆ្នោតក៏ត្រូវបានទទួលស្គាល់ពីគណបក្សនយោបាយនានាដែលបានចូលរួមក្នុងការបោះឆ្នោតនេះដែរ ហើយគណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥នេះមានចំនួន១៧គណបក្ស ។

យោងតាមការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥របស់ គ.ជ.ប ក្នុងចំណោមឃុំសង្កាត់នៅទូទាំងប្រទេសចំនួន ១៦៥២ ដែលមានអាសនៈសរុបចំនួន១១,៦២២មានតែគណបក្សនយោបាយចំនួន៩ប៉ុណ្ណោះដែលទទួលបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ក្នុងអាណត្តិទី៥នេះ។

លោក លឹម សៀងហេង បានសង្កត់ធ្ងន់ថាៈ ចំពោះអស់លោក-លោកស្រី ដែលទើបជាប់ឆ្នោតថ្មីនិងអស់លោក លោកស្រីដែលបានជាប់ឆ្នោតឡើងវិញជាសមាជិកក្រុមប្រឹក្សាសង្កាត់ ក្នុងអាណត្តិទី៥នេះ ពិតជាមានការរីករាយប្រកបដោយមោទនភាពនិងកំពុងសម្រួចឆន្ទៈក្នុងការចូលរួមបញ្ចេញសមត្ថភាព ប្រាជ្ញា ស្មារតី កម្លាំងកាយ កម្លាំងចិត្តដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងសង្កាត់របស់ខ្លួន។

ដូច្នេះសូម លោក-លោកស្រី អស់លោកទាំងអស់មេត្តាយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវតាមគោលនយោបាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានារបស់រាជរដ្ឋាភិបាលបំពេញការងារចំពោះមុខមួយចំនួនឲ្យបានម៉ត់ចត់រួមទាំងការធានាបាននូវសាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួន។ លើសពីនេះលោក សូមអរគុណចំពោះក្រុមប្រឹក្សាអាណត្តិចាស់ពិតជាមានឆន្ទៈប្រកបដោយភាពសប្បាយរីករាយក្នុងការផ្ទេរតំណែងជូនក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥តាមរយៈការប្រគល់ ទទួលត្រា បញ្ជី សម្ភារៈ ប្រាក់កាស និងឯកសារនានាក្នុងឱកាសនេះ ។

សូមបញ្ជាក់ផងដែរថា សំរាប់សង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀងមានចំនួន៧អាសនៈ ក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបាន៥អាសនៈ គណបក្សភ្លើងទៀនទទួលបាន២អាសនៈ ហើយលោក សាញ់ សាខុន មកពីគណបក្សប្រជាជនកម្ពុជា ទទួលតំណែងជាចៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងសំរាប់អាណត្តិទី៥នេះ៕ 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.