ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

អដ្ឋិធាតុ​ទាហាន​​វៀតណាម​ចំនួន៤​​៣​នាក់​ទៀត​ត្រូវ​បា​ន​គេ​ធ្វើ​មាតុភូមិ​និវត្តន៍​

អដ្ឋិធាតុ​ទាហាន​​វៀតណាម​ចំនួន៤​​៣​នាក់​ទៀត​ត្រូវ​បា​ន​គេ​ធ្វើ​មាតុភូមិ​និវត្តន៍​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អដ្ឋិធាតុ​ទាហាន​​វៀតណាម​ចំនួន៤​​៣​នាក់​ទៀត​ត្រូវ​បា​ន​គេ​ធ្វើ​មាតុភូមិ​និវត្តន៍​

អដ្ឋិធាតុ​ទាហានស្ម័គ្រចិត្ត​វៀតណាម​ចំនួន​ ​៤​៣​នាក់​ ​ដែល​បាន​បាត់បង់ជីវិត​ក្នុង​សម័យ​សង្គ្រាម​នៅ​ខេត្ត​កំពង់ធំ​ ​និង​ក្រចេះ​ ​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ ​និង​វៀតណាម​ ​បញ្ជូន​ត្រឡប់ទៅ​ប្រទេស​វៀតណាម​វិញ​កាលពី​ថ្ងៃសៅរ៍​។​
អភិបាល​រង​ខេត្ត​ក្រចេះ​ ​លោក​ ​ប៉ែន​ ​លី​ណា​ត​ ​បាន​និយាយ​កាល​ពីម្សិលមិញ​ថា​ ​អដ្ឋិធាតុ​ចំនួន​ ​៣​៤​ ​មកពី​ខេត្ត​ផ្សេងៗ​ ​និង​ ​៩​ ​នាក់​មកពី​ខេត្ត​កំពង់ធំ​។​លោក​កត់​សម្គាល់​ថា​ ​ជនជាតិ​វៀតណាម​បាន​ប្រយុទ្ធ​ជាមួយ​ទាហាន​ខ្មែរក្រហម​ដើម្បី​រំដោះ​ប្រជាជន​កម្ពុជា​ក្នុង​របប​ប៉ុ​ល​ព​ត​ក្នុង​ការ​គ្រប់គ្រង​ដ៏​ឃោរឃៅ​ក្នុង​ឆ្នាំ​ ​១​៩​៧​៩​។​លោក​ ​លី​ណា​ត​ ​បញ្ជាក់​ថា​ ​ការស្វែងរក​ ​និង​ធ្វើ​មាតុភូមិនិវត្តន៍​អដ្ឋិធាតុ​ទាហាន​វៀតណាម​ ​ធ្វើឡើង​ស្របតាម​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​កម្ពុជា​ ​និង​វៀតណាម​។​
​លោក​បាន​កត់​សម្គាល់​ថា​ ​នេះ​ជា​លើក​ទី​ ​២​២​ ​ហើយដែល​គណៈកម្មការ​នៃ​ក្រុម​ការងារ​នៃ​ប្រទេស​ទាំង២​បាន​ធ្វើ​មាតុភូមិនិវត្តន៍​អដ្ឋិធាតុ​ទាហានស្ម័គ្រចិត្ត​វៀតណាម​ដែល​បាន​រក​ឃើញ​នៅ​ខេត្ត​ក្រចេះ​ទៅកាន់​ប្រទេស​វៀតណាម​។​លោក​ថា​៖​ ​«​ ​ក្នុងនាម​ប្រជាជន​ ​និង​អាជ្ញាធរ​ខេត្ត​ ​ខ្ញុំ​ដឹងគុណ​ចំពោះ​ទាហានស្ម័គ្រចិត្ត​វៀតណាម​ ​ដែល​បាន​ពលី​ជីវិត​ដើម្បី​ជួយ​ប្រជាជន​កម្ពុជា​»​។​​លោក​ថា​ ​ការងារ​របស់​គណៈកម្មការ​នៃ​ក្រុម​ការងារ​នៃ​ប្រទេស​ទាំងពីរ​សម្រាប់​ការរុករក​អដ្ឋិធាតុ​ទាហានស្ម័គ្រចិត្ត​វៀតណាម​បាន​ចាប់ផ្តើម​នៅ​ក្នុង​ខេត្ត​ក្រចេះ​ក្នុង​ឆ្នាំ​ ​២​០​០​៣​។​
លោក​បាន​បន្ថែម​ថា​ ​រហូត​មកដល់ពេលនេះ​ ​គណៈកម្មការ​ចម្រុះ​បាន​រក​ឃើញ​អដ្ឋិធាតុ​ទាហានស្ម័គ្រចិត្ត​វៀតណាម​ជាង​១​ពាន់​នាក់​ ​នៅ​ខេត្ត​សៀមរាប​ ​ហើយ​ទាំងអស់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ប្រទេស​វៀតណាម​វិញ​។​​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ ​នាយ​ឧត្តមសេនីយ៍​ ​ឈុំ​ ​សុជាតិ​ ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បានទេ​កាល​ពីម្សិលមិញ​។​ ​អ្នកនាំពាក្យ​កងយោធពលខេមរភូមិន្ទ​ ​នាយ​ឧត្តមសេនីយ៍​ ​ម៉ៅ​ ​ផល្លា​ ​មានប្រសាសន៍ថា​ ​យោង​តាម​របាយការណ៍​របស់​កងទ័ព​វៀតណាម​ ​ទាហានស្ម័គ្រចិត្ត​វៀតណាម​ប្រហែល​ ​៦​០​,​០​០​០​ ​នាក់​បាន​ស្លាប់​នៅចន្លោះ​ឆ្នាំ​ ​១​៩​៧​៧​ ​ដល់​ឆ្នាំ​ ​១​៩​៨​៩​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.