ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យប្រធានផ្នែកគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Tik Tok ប្រចាំកម្ពុជា និងឡាវ ចូលជួបពិភាក្សាការងារ
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យកញ្ញា Kyu Kyu Thein ប្រធានផ្នែកគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Tik Tok ប្រចាំកម្ពុជា និងឡាវ ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។




