ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

សម្តេចតេជោ ហ៊ុន សែន ផ្តល់​អំណោយ​កសាង​ស្ពាន​ព្រះ​ពន្លា​នៅ​សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរីសោភ័ណ

សម្តេចតេជោ ហ៊ុន សែន ផ្តល់​អំណោយ​កសាង​ស្ពាន​ព្រះ​ពន្លា​នៅ​សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរីសោភ័ណ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេចតេជោ ហ៊ុន សែន ផ្តល់​អំណោយ​កសាង​ស្ពាន​ព្រះ​ពន្លា​នៅ​សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ផ្តល់​អំណោយ​កសាង​ស្ពានបេតុង​ព្រះ​ពន្លា​មាន​បណ្តោយ ១២០​ម៉ែត្រ ទទឹង​១០​ម៉ែត្រ ឆ្លងស្ទឹង​សិរីសោភ័ណ ម្តុំ​វត្ត​ព្រះ​ពន្លា នា​ភូមិ​៤​និង​ភូមិ​ព្រៃ​ឬ​ស្សី​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ ។​

នាយ​ឧ​ត្ត​ម​សេនីយ៍​ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ -​ប្រធាន​កងវិស្វកម្ម​ស​ម្តេច​តេ​ជោ​ខេត្តសៀមរាប ថ្លែង​អោយដឹង​កាលពី​ល្ងាច​ថ្ងៃទី​០៣ ​ខែកក្កដា​ ឆ្នាំ​២០២២ ខណៈ​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​គម្រោង​សាងសង់​ស្ពាន ។​

ក្នុងឱកាស​នោះ​ក៏មាន​វត្តមាន ឯកឧត្តម ​ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោក​ ឡុង វុ​ធ អនុប្រធាន​មន្ទីរ​រៀបចំ​ដែ​នៃ​ដី​នគ​រោ​ប​នីយកម្ម សំណង់​និង​សុរិ​យោ​ដី​ខេត្ត លោក ​ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ លោក ​នាង ហាវ អភិបាលរង ​និង​ពលរដ្ឋ​ទទួលផល​ផងដែរ​។​

បើ​តាម​នាយ​ឧ​ត្ត​ម​សេនីយ៍ ​ខេង សុមេធ ឲ្យដឹងថា​ ឯកឧត្តម​ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តបន្ទាយមានជ័យ​ទើបបាន​ស្នើ​ទៅ​សម្តេច​តេ​ជោ ហើយ​សម្តេច​ក៏​ឆ្លើយតប​​ថា​ ត្រូវ​ចាប់ផ្តើម​សាងសង់​ស្ពាន​មួយ​ជាបន្ទាន់ ។​

សូមបញ្ជាក់ថា សំណង់​ស្ពានបេតុង​នេះ នឹងត្រូវ​សាងសង់​ជំនួស​ស្ពានឈើ​ចាស់​ទ្រុឌទ្រោម​ដែល​បាន​បាក់​ដួលរលំ​ខូចខាត​ដោយ​ទឹកជំនន់​កាលពី​ថ្ងៃទី​១៣​ខែតុលា​ឆ្នាំ​២០២០​កន្លងមក ។​ ការសាងសង់​នេះ ជា​ឆ្លើយតប​ទាន់​ចិត្ត បន្ទាប់ពី​ព្រះសង្ឃ អាចារ្យ គណកម្មការ ពុទ្ធបរិស័ទ ពលរដ្ឋ​នៅ​សង្កាត់​ព្រះ​ពន្លា​និង​ក្រុង​សិរីសោភ័ណ​បាន​សំណូមពរ​កាលពី​អំឡុង​យុទ្ធនា​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៥ ដែល​បាន​បោះឆ្នោត​កាលពី​ថ្ងៃទី​៥ ​ខែមិថុនា​ ឆ្នាំ​២០២២ ថ្មីៗ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.