ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

ជនសង្ស័យគ្រឿងញៀន ត្រូវបាន នគរបាលឃាត់ខ្លួនរួមនិងគ្រឿងញៀន៤ថង់ បញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្ត

ជនសង្ស័យគ្រឿងញៀន ត្រូវបាន នគរបាលឃាត់ខ្លួនរួមនិងគ្រឿងញៀន៤ថង់ បញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ជនសង្ស័យគ្រឿងញៀន ត្រូវបាន នគរបាលឃាត់ខ្លួនរួមនិងគ្រឿងញៀន៤ថង់ បញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្ត

នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលស្រុកស្វាយចេក បង្ក្រាបមុខសញ្ញា រក្សាទុកនិងចែកចាយសារធាតុញៀន ខុសច្បាប់ម្នាក់ បាន ដកហូតវត្ថុតាងគ្រឿងញៀន

បន្ទាយមានជ័យ៖នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរ​បាលស្រុកស្វាយចេក ឃាត់ខ្លួនមុខសញ្ញារក្សាទុកនិងចែកចាយនូវសារធាតុញៀនខុសច្បាប់ចំនួន០១នាក់ នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ឆ្នាំ២០២២ នៅចំណុច វាលអាចារ្យមាសចម្ងាយប្រហែល១០០០ម៉ែត្រ ខាងកើតភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ប្រភពពីនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា៖ជនសង្ស័យដែលឃាត់ខ្លួនបាន ឈ្មោះ ស៊ឹម ភារ៉ា ភេទប្រុស អាយុ ២០ ឆ្នាំនៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយ ខេត្តបន្ទាយមានជ័យ ។ជាមួយនឹងការឃាត់ខ្លួននេះនគរបាលយើងដកហូតបានវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន០៤ ថង់តូចនិងទូរស័ព្ទ ០១ ដៃគ្រឿង ។

សមត្ថកិច្ចបានបញ្ជាក់ថា៖ថ្នាំញៀនទាំងនេះ រូបគេបានទិញពីមនុស្ស០១នាក់ នៅបឹងត្រកួនចំនួន០៤ដងមកហើយ និងយកមកលក់បន្ត នៅក្នុងភូមិសាស្ត្រ ស្រុកស្វាយចេក ។ ដោយផ្អែកលើចម្លើយ សារភាពរបស់ជនសង្ស័យនិងមានវត្ថុតាងជាក់ស្តែង បច្ចុប្បន្នជនសង្ស័យកំពុងរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។
ចំពោះជនពាក់ព័ន្ធនគរ​បាល កំពុងបន្តធ្វើការស្រាវជ្រាវ ចាប់ខ្លួនផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.