ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

ក្រុមការងាCPP៖ កត្តាសុខសន្តិភាព ការអភិវឌ្ឍ និងអំពើល្អរបស់មន្ត្រីបក្ស ធ្វើឱ្យឃុំពងទឹក ខេត្តស្វាយរៀង កើន១អាសនៈបន្ថែមទៀត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥

ក្រុមការងាCPP៖ កត្តាសុខសន្តិភាព ការអភិវឌ្ឍ និងអំពើល្អរបស់មន្ត្រីបក្ស ធ្វើឱ្យឃុំពងទឹក ខេត្តស្វាយរៀង កើន១អាសនៈបន្ថែមទៀត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ លោក រស់ ផារិទ្ធ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង បានថ្លែងទៅកាន់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា ដោយសារកត្តាសុខ សន្តិភាព គោលនយោបាយច្បាស់លាស់គណបក្សដែលបានដាក់ចេញ ការអភិវឌ្ឍឥតឈប់ឈរ និងអំពើល្អរបស់ក្រុមការងារគណបក្ស និងមន្ត្រីបក្សទាំងអស់ធ្វើឲ្យប្រជាពលរដ្ឋមានជំនឿជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា នៅឃុំពងទឹកទទួលបាន១អាសនៈបន្ថែមទៀត គឺ៦ អាសនៈក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កន្លងទៅនេះ។

ការថ្លែងបញ្ជាក់បែបនេះរបស់លោកអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំពងទឹក ស្រុករំដួល បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នៅឃុំពងទឹក ដោយមានការចូលរួមពីលោក ចាន់ កុលបុត្រ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំពងទឹកនិងសមាជិកសមាជិកាគណបក្សជាង៦០នាក់ផងដែរ។

លោក រស់ ផារិទ្ធ បានថ្លែងអបអរសាទរចំពោះលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ធ្វើឲ្យសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជាកើនឡើងគួរឲ្យកត់សម្គាល់ ហើយបានប្រព្រឹត្តទៅដោយរលូន សេរីយុត្តិធម៌ តាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនិងសូមថ្លែងអំណរគុណដល់ក្រុមការងារ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ដែលបានខិតខំចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នឹងធ្វើឲ្យសំឡេងការគាំទ្រលើគណបក្សប្រជាជនកម្ពុជានៅឃុំពងទឹកកើន១អសនៈបន្ថែមទៀត។

លោកអនុប្រធានក្រុមការងារក៏បានជំរុញដល់ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មីត្រូវសាមគ្គីភាពគ្នា សហការការងារឲ្យបានល្អនិងដោះស្រាយសេវាសាធារណៈទាំងសេវាសំណូមពរ និងសេវាតម្រូវការជូនប្រជាពលរដ្ឋ ឲ្យមានតម្លាភាពនិងគណនេយ្យភាពត្រឹមត្រូវ នឹងបន្តអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ទៀតក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

ជាមួយគ្នានេះ លោក ចាន់ កុលបុត្រ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំពងទឹក បានស្នើដល់ក្រុមការងារ ក៏ដូចជាប្រធានគណបក្សឃុំ និងសមាជិកបក្សទាំងអស់ត្រូវធ្វើអំពើល្អជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដោះស្រាយទុកលំបាកនានា ជាពិសេសត្រូវគៀងគរសមាជិកគណបក្សថ្មី ឱ្យបានច្រើនបន្ថែមទៀតនិងធ្វើពិធីប្រកាសបញ្ចូលសមាជិកបក្សដែលជាយុវជនគ្រប់អាយុបោះឆ្នោតតាមគោលនយោបាយពង្រឹងចាស់ពង្រីកថ្មី៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.