ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រកាសផ្តល់ថវិកា១០ម៉ឺនរៀល ជូនគ្រួសារឆ្លងទន្លេ និងទទួលមរណភាពនៅស្រុកកោះសូទិន ខេត្តកំពង់ចាម ទោះគាំទ្របក្សនយោបាយណាក៏ដោយ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រកាសផ្តល់ថវិកា១០ម៉ឺនរៀល ជូនគ្រួសារឆ្លងទន្លេ និងទទួលមរណភាពនៅស្រុកកោះសូទិន ខេត្តកំពង់ចាម ទោះគាំទ្របក្សនយោបាយណាក៏ដោយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ចាម)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម លោក ខៀវ កាញារីទ្ធ បានប្រកាសឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនរៀល ដល់គ្រួសារ ដែលឆ្លងទន្លេ បានកូន និងគ្រួសារដែលមានសមាជិកស្លាប់ដោយមូលហេតុផ្សេងៗ ហើយការផ្តល់ជូនថវិកានេះ មិនប្រកាន់និន្នាការនយោបាយអ្វីនោះឡើយ។

ការប្រកាសនេះ បានធ្វើឡើងខណៈលោក ខៀវ កាញារីទ្ធ បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ អាជ្ញាធរដែនដី និងប្រធានក្រុមប្រឹក្សាឃុំ ពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២។

សម្រាប់ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តវិញ លោក ខៀវ កាញារីទ្ធ នឹងបន្តចុះជួយពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ រួមទាំងការផ្តល់វែនតា និងការពិនិត្យដកធ្មេញដោយឥតគិតថ្លៃក្នុង ១ខែ ម្តង១ឃុំ។ ជាមួយនេះ ក្នុងស្រុកកោះសូទិន មានឡានពេទ្យចំនួន ២គ្រឿង ទុកសម្រាប់ដឹក អ្នកជំងឺ ហើយថ្លៃដឹកទៅកាន់មន្ទីរពេទ្យលោក ខៀវ កាញារីទ្ធ ជាអ្នកចេញឲ្យដើម្បីចូលចែករំលែកការលំបាក របស់បងប្អូននៅពេលជួបបញ្ហា។

លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលើកឡើងនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសូខទុក្ខពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងនៅក្នុងឃុំពាមប្រធ្នោះ ក៏ដូចជានៅទូទាំង ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ជាមួយនេះលោករដ្ឋមន្រ្តី ក៏បានសំដែងការកោតសរសើរចំពោះកិច្ចសហការល្អរបស់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ក្នុងឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដែលសម្រេចអនុវត្តន៍បានលទ្ធផលការងារបានយ៉ាងល្អប្រសើរ។ ដូច្នេះអ្វីដែលសំខាន់សម្រាប់អាជ្ញាធរដែនដីឃុំ ធ្វើបន្តគឺចាំអោយច្បាស់នូវការលើក ឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន មានអនុសាសន៍សង្កត់ធ្ងន់ទៅកាន់ «មន្រ្តីមូលដ្ឋាន មានមេឃុំ-ចៅសង្កាត់, ស្មៀនឃុំ-សង្កាត់,មេប៉ុស្តិ៍ប៉ូលីស-ប៉ុស្តិ៍រដ្ឋបាល និងមេភូមិ ត្រូវផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋជាចាំបាច់ ខិតខំ ដោះស្រាយជូនប្រជាពលរដ្ឋ, សេវាសាធារណៈនេះជាចំណុចដែលប្រជាពលរដ្ឋត្អូញត្អែរថា មានការផ្ដល់ភាពយឺតយ៉ាវជូនពួកគាត់៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.