ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បន្ទាយមានជ័យ​នាំ​អំណោយ​ជូន ស្ត្រី​ម្នាក់​មាន​កូន​ដល់​ទៅ​១៥​នាក់​មាន​ជីវភាព​ខ្វះខាត​ខ្លាំង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ​៖​លោក លី សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​និង​ជា​ប្រធាន​សាខា​កាកបាតក្រហមកម្ពុជា​ខេត្ត​បន្ទាយមានជ័យ​អមដំណើរ​ដោយ​មន្ត្រី​កាកបាទ​ក្រហម​ជា​ច្រើន​នាក់​ទៀត​បាន​នាំយក​អំណោយ​របស់​កាក​បាទ​ក្រហម​ទៅជូន​ស្ត្រី​ម្នាក់​ដែល​មាន​កូន​ដល់​ទៅ​១៥​នាក់​ក្នុង​បន្ទុក​ហើយ​មាន​ជីវភាព​ខ្វះខាត​ខ្លាំង នៅ​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៧​នៅក្នុង​ភូមិ កោះ​ពង​សត្វ ឃុំ​កោះ​ពង​សត្វ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មានជ័ង​និង​គ្រួសារ​ខ្មែរ​ឥស្លាម​ចំនួន​៣​គ្រួសារ​មាន​ជីវភាព​ជួប​ការលំបាក​នៅ​ភូមិ​រោង​ម៉ាស៊ីន​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​

​លោក​លី សារី​បាន​មា​ប្រសាសន៍​ប្រាប់​អ្នក​យក​ព័ត៌​ទាំងហួស​ចិត្ត​ថា​ស្ត្រី​ដែល​មាន​កូន​ដល់​ទៅ​១៥​នាក់​នោះ​ប្តី​មាន​ឈ្មោះ​លោក​ឌី ខុម អាយុ​៤៩​ឆ្នាំ និង​ប្រពន្ធ​មានឈ្មោះ វ៉ាត ឆ​វ័ន អាយុ ៤១​ឆ្នាំ​ថែមទាំង​កូន​ចាប់ពី​អាយុ​២០​ដល់​៣​ខែ រស់​នៅក្នុង​បន្ទុក​ទាំង​អស់​ហើយ​មាន​ជីវភាព​ខ្វះខាត​យ៉ាងខ្លាំង​ដោយសារតែ​ប្រកបមុខរបរ​
​ដើរ​រើស​អេតចាយ​យក​មក​ចិញ្ចឹម​កូន​ទាំង​១៥​នាក់​នេះ​ហើយ​៣​គ្រួសារ​ទៀត​មាន​ខ្មែរឥស្លាម​ចំនួន​២​គ្រួសារ​និង​បងប្អូន​ខ្មែរ​១​គ្រួសារ​ដែល​ចាស់ជរា​និង​មានកូន​ច្រើន​ជួប​ការលំបាក​ផ្នែក​ជីវភាព​ផងដែរ​។​លោក​លី សារី បាន​បញ្ជាក់​ទៀត​ថា​អំណោយ​ដែល​សាខា​កាកបាតក្រហមកម្ពុជា​ខេត្ត​បន្ទាយមានជ័យ​យកទៅ​ចែក​ជូន​ស្ត្រី​មាន​កូន​ច្រើន​និង​គ្រួសារ​ក្រីក្រ​នោះ​ក្នុង​១​គ្រួសារ​ទទួលបាន អ​ង្ក​៣០​គីឡូក្រាម ត្រីខ​១០​កំប៉ុង មី​១​កេស ប្រេង​ឆា​១​លីត្រ ទឹកត្រី​៣​ដប ទឹកស៊ីអ៊ីវ​៣​ដប សាប៊ូ​ម្ស៉ៅ​១​គីឡូក្រាម មុង​១ ភួយ​១ សា​រ៉ុង​១ និង​ថវិការ​ចំនួន​១០​ម៉ឺន​រៀល​ដែល​ជា​ថវិការ​សប្បុរស​ជន​លោក ផូ ស៊ី​តាល់ ម្ចាស់​បណ្ណាគារ​បន្ទាយស្រី​ខេត្ត​បន្ទាយមានជ័យ​។​

ថ្លែង​ក្នុង​ពិធី​ចែក​អំណោយ​ជូន​ដល់​ស្ត្រី​ដែល​មាន​កូន​ច្រើន​និង​ប្រជាពលរដ្ឋ​ក្រីក្រ​នោះ​លោក​លី​សារី​បាន​មានប្រសាសន៍ថា​បើ ទោះ​ជា​បងប្អូន​មាន​ជីវភាព​ខ្វះខាត​ខ្លាំង​យ៉ាងណា​ក៏​ដោយ​សូម​បងប្អូន​ត្រូវតែ​ខិតខំ​ថែរក្សា​ខ្លួន​ជា​មនុស្ស​ល្អ​ពលរដ្ឋ​ល្អ​ត្រូវ​ប្រព្រឹត្តិ​តែ​អំពើ​ល្អ សុចរិត និង​ជាស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ជីវិត​យើង​ម្នាក់ៗ​តែងតែ​ជួបប្រទះ​ទុក្ខលំបាក​និង​បញ្ហា​ផ្សេងៗ​ជាស​មិន​ផុត​ឡើុយ​ប៉ុន្តែ​មនុស្ស​យើង​ឲ្យតែ​មាន​ជីវិត​រស់នៅ​ទុក​ជា​មាន​ជីវិត​ថ្លៃថ្លា​ណាស់​ទៅ​ហើយ​ដូច្នេះ​ត្រូវ​បន្ត​កសាង​អំពើ​ល្អ​ជាស​ឲ្យ​ឆ្ងាយ​នូវ​អបាយមុខ​គ្រប់​ប្រភេទ​ដូច​ជា​ល្បែង​សីុស​ង​ជាដើម​យើង​មាន​ជីវភាព​ក្រីក្រ​ប៉ុណ្ណឹង​វា​មិន​ដូច​ជំនាន់​ប៉ុលពត​នោះ​ឡើយ​។​ហេតុ​នេះ​យើង​សព្វ ថ្ងៃ​ក្រ​យ៉ាងណា​ក៏​នៅ​មាន​រដ្ឋាភិបាល​និង​មាន​អាជ្ញាធរ និង​សាខា​កាកបាត​ក្រហម​ចាំ​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​អស់​នោះ​ជា​និច្ច​។​

លោក​លី​សារី​បាន​បញ្ជាក់ទៀតថា​ក្នុងនាម​លោក​ជា​ប្រធាន​សាខា​កាកបាតក្រហម​ខេត្ត​បន្ទាយមានជ័យ​លោក​តែងតែ​យកចិត្តទុកដាក់​យក​នាំយក​អំណោយ​ចុះ​ទៅ​ចែកជូន​ដល់​ជន​ណា​នៅ​តាម​មូលដ្ឋាន​ក្រីក្រ​ពិតប្រាកដ​នោះ​មិន​ដែល​ខាន​ឡើយ​កន្លង​មក​ឲ្យតែ មេភូមិ មេឃុំ រាយការណ៍​មក​លោកៗ​និង​នាំយក​អំណោយ​ទៅ​ចែកជូន​ដល់​ផ្ទះ​ជន​ក្រីក្រ​ទាំង​អស់​តែ​ម្តង​មិន​ប្រកាន់​និន្នាការ​នយោបាយ​បក្ស​នេះ​បក្ស​នោះ​ឡើយ​៕

 

img20170607chh1-4 img20170607chh1-3 img20170607chh1-2 img20170607chh1-1 img20170607chh1-7 img20170607chh1-6 img20170607chh1-5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.