ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

តុលាការសម្រេចផ្តន្ទាទោស ឧកញ៉ា សង ថង និងអតីតអភិបាលរងខេត្តបាត់ដំបង ម្នាក់៧ឆ្នាំ និងពិន័យ២៥,០០០ដុល្លារ ពាក់ព័ន្ធរឿងដីធ្លីនៅស្រុកគាស់ក្រឡ

តុលាការសម្រេចផ្តន្ទាទោស ឧកញ៉ា សង ថង និងអតីតអភិបាលរងខេត្តបាត់ដំបង ម្នាក់៧ឆ្នាំ និងពិន័យ២៥,០០០ដុល្លារ ពាក់ព័ន្ធរឿងដីធ្លីនៅស្រុកគាស់ក្រឡ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រមលើសំណុំរឿង ឧកញ៉ា សង ថន និងលោក ស៊ូ អារ៉ាហ្វាត់ អតីតអភិបាលរងខេត្តបាត់ដំបង ដោយបានសម្រេចដាក់ពន្ធនាគារជនត្រូវចោទទាំង២នាក់ ក្នុងម្នាក់ៗចំនួន៧ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ (២៥,០០០ដុល្លាអាមេរិក) ចូលជាថវិការដ្ឋ «ពីបទប្រើប្រាស់ឯកសារសាធារណៈក្លែង, បទផ្តើមគំនិតក្នុងបទបំផ្លិចបំផ្លាញដោយចេតនា, បទគៃបំបាត់ដោយទុច្ចរិត និងបទសូកប៉ាន់» ក្នុងសំណុំរឿងជម្លោះដីធ្លីមួយកន្លែងស្ថិតនៅក្នុងស្រុកគាស់ក្រឡ។

នៅក្នុងសាលក្រមដដែលនោះ តុលាការក៏បានប្រកាសសម្រេចរឹបអូសយកដីជាច្រើនកន្លែងផងដែរ របស់លោកឧកញ៉ា សង ថន ដែលមានទីតាំងនៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ ប្រចាំតុលាការ បានឲ្យដឹងថា សាលក្រមដែលលើកយកមកប្រកាសនៅព្រឹកមិញនេះ រួមមាន លោក ពេជ្រ វិជ្ជាធរ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក សិត វណ្ណៈ ជាតំណាងអយ្យការ។

សូមបញ្ជាក់ថា លោកឧកញ៉ា សង ថន ត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីលា្ងចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ ក្នុងទំនាស់ដីធ្លីមួយ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ មុនត្រូវចាប់ខ្លួនលោកឧកញ៉ារូបនេះ ត្រូវបានគេរាយការណ៍ថា លោកមានដីធ្លីប្រមាណជាង៥ពាន់ហិកតា ស្ថិតក្នុងស្រុកគាស់ក្រឡនេះផងដែរ។ អង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងថា ការឃាត់ខ្លួនជនទាំងពីរនាក់នេះ គឺធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ។

លោកឧកញ៉ា សង ថន មានដីប្រមាណ៥ពាន់ហិកតាដែលដីនោះ គឺស្មើនឹង១ភាគ៤ នៃផ្ទៃដីទាំងមូលរបស់ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ជនជាប់ចោទដែលមានអាយុ៧០ឆ្នាំរូបនេះ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនក្រោមបទចោទប្រកាន់ចំនួន៤បទល្មើសរួមមាន៖

*ទី១៖ បទប្រើប្រាស់ឯកសារសាធារណៈក្លែង
*ទី២៖ បទផ្តើមគំនិតក្នុងបទបំផ្លិចបំផ្លាញដោយចេតនា
*ទី៣៖ បទគៃបំបាត់ដោយទុច្ចរិត
*ទី៤៖ បទសូកប៉ាន់តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.