ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

អភិបាលខេត្តកំពង់ចាម ដាក់ចេញវិធានការឱ្យអង្គភាពសុខាភិបាលខេត្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដើម្បីបង្ការ ទប់ស្កាត់នូវជំងឺមួយចំនួន

អភិបាលខេត្តកំពង់ចាម ដាក់ចេញវិធានការឱ្យអង្គភាពសុខាភិបាលខេត្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដើម្បីបង្ការ ទប់ស្កាត់នូវជំងឺមួយចំនួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានដាក់ចេញនូវវិធានការ អោយអង្គភាពមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងអន្តរាគមន៍ទប់ស្កាត់ ការកើតឡើងនូវជំងឺ មួយចំនួនដែលជាជំងឺមានហានិភ័យខ្ពស់ ដល់អាយុជីវិតប្រជាពលរដ្ឋ ប្រសិនបើមានការធ្វេសប្រហែស។

លោកអភិបាលខេត្តបានលើកឡើងដូច្នេះនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី ៣៦ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្ត នៅសាលាខេត្តកំពង់ចាម។

លោកអភិបាលខេត្តបានថ្លែងថា ដោយសារមានសមាជិកក្រុមប្រឹក្សាខេត្តបានលើកឡើងអំពីបញ្ហាជំងឺ ៥ប្រភេទ តើមានហានិភ័យខ្ពស់ដល់សុខមាលភាពប្រជាពលរដ្ឋ ក្នុងនោះមានដូចជា៖ ជំងឺអុតស្វា, ជំងឺកូវីដ១៩, ជំងឺពងបែក, ជំងឺរលាកថ្លើមប្រភេទថ្មី និងជំងឺគ្រុនឈាម។

លោកអភិបាលខេត្តបន្តថា ជំងឺ៥ប្រភេទនេះ មានជំងឺមួយចំនួន ប្រជាពលរដ្ឋបានឆ្លងកាត់រួចមកហើយ ប៉ុន្តែក្នុងនោះមានប្រភេទជំងឺថ្មីៗ ដែលយើងមិនទាន់បានឆ្លងកាត់ ពិសេសដូចជាជំងឺអុតស្វាថ្មី ដែលកើតមាននៅបរទេស នៅឡើយ ហើយវាអាចរាលដាលមកដល់ប្រទេសយើង នោះប្រសិនបើយើងធ្វេសប្រហែស ពុំមានវិធានការទប់ស្កាត់។

ចំពោះជំងឺរលាកថ្លើមប្រភេទថ្មី ដែលមិនទាន់មានឈ្មោះ ត្រូវតែផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នផងដែរ។ ដោយឡែកចំពោះជំងឺគ្រុនឈាម ជាប្រភេទជំងឺមានហានិភ័យខ្ពស់ អាចកើតលើមនុស្សចាស់ និងក្មេង មិនអាចមើលស្រាលបានទេ ពោលប្រសិនបើកើតហើយមិនធ្វើការព្យាបាលឱ្យទាន់ពេលវេលានោះ នឹងប្រឈមការបាត់បង់អាយុជីវិត។

លោកអភិបាលខេត្ត បានដាក់វិធានការមួយចំនួនដល់អង្គភាពសុខាភិបាលរដ្ឋបាលខេត្តដើម្បីអនុវត្តក្នុងនោះ៖

*ទី១៖ ត្រូវបង្កើនការផ្សព្វផ្សាយដល់គ្រប់ផ្នែកសុខាភិបាលតាមបណ្ដាស្រុក និងឃុំ គ្រប់មន្ទីរពេទ្យបង្អែក និងតាមគ្លីនិកឯកជន។

*ទី២៖ ត្រូវជំរុញនូវការបាញ់ថ្នាំសម្លាប់មូសខ្លា ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានការយល់ដឹង នឹងលុបបំបាត់ឲ្យអស់នូវកន្លែងដែលជាប្រភពបង្កឲ្យកើតមូសខ្លា។

ជាមួយគ្នានេះ ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ប្រសិនបើមានកើតជំងឺគ្រុនឈាម ត្រូវចាំបាច់ប្រញាប់ទៅរកកាព្យាបាលនៅតាមមន្ទីរពេទ្យបង្អែករបស់រដ្ឋ ឬតាមមណ្ឌលសុខភាព ជៀសវាងការទៅផ្សំថ្នាំពីគ្លីនិកឯកជន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.