ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» បើកកិច្ចប្រជុំលើកទី៧ របស់ខ្លួន ដើម្បីពិនិត្យ និងអនុម័តលើសេចក្ដីព្រាងឯកសារសំខាន់ៗ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការងារ

គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» បើកកិច្ចប្រជុំលើកទី៧ របស់ខ្លួន ដើម្បីពិនិត្យ និងអនុម័តលើសេចក្ដីព្រាងឯកសារសំខាន់ៗ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការងារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» បើកកិច្ចប្រជុំលើកទី៧ របស់ខ្លួន ដើម្បីពិនិត្យ និងអនុម័តលើសេចក្ដីព្រាងឯកសារសំខាន់ៗមួយចំនួន ក្នុងគោលបំណងពង្រឹង និងបង្កើនប្រសិទ្ធភាពការងារ។

កិច្ចប្រជុំនេះ បានរៀបចំឡើងក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន សមាជិក នៃ គ.ជ.ក.ប. ព្រមទាំង លោក លោកស្រី សមាជិកលេខាធិកាដ្ឋាន នៃគ.ជ.ក.ប. ជាច្រើនរូប។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានថ្លែងថា ដើម្បីបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» ចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យពិភាក្សា និងអនុម័តលើសេចក្ដីព្រាងឯកសារសំខាន់ៗ ចំនួន៣ រួមមាន៖ ទី១) សេចក្ដីព្រាងគោលការណ៍ណែនាំស្ដីពីការបង្កើតសមាគមអ្នកប្រើប្រាស់ តាមវិស័យ ទី២) សេចក្ដីព្រាងកម្មវិធីជាតិស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ (Draft National Consumer Protection Programme) និងទី៣) សេចក្ដីព្រាងគោលការណ៍ណែនាំស្ដីពីគម្រោងលក់បែបពីរ៉ាមីដ និងការលក់បែបទីផ្សារពហុកម្រិត (Guideline on Pyramid Scheme and Multi-Level Marketing)។ ជាមួយគ្នានេះ លោលរដ្ឋមន្រ្តី បានជំរុញឱ្យអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ស្វែងរក និងកំណត់បទល្មើសពាក់ព័ន្ធនឹងការធ្វើទីផ្សារបែបពីរ៉ាមីដ និងការលក់បែបទីផ្សារពហុកម្រិត (MLM)។

លោករដ្ឋមន្រ្តីបញ្ជាក់ថា ជាលទ្ធផលកិច្ចប្រជុំបានអនុម័តទាំងស្រុងលើសេចក្តីព្រាងឯកសារទាំង៣ខាងលើ និងបានជំរុញឱ្យអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ដែលជាសេនាធិការ ធ្វើការផ្សព្វផ្សាយឯកសារទាំង៣នេះ ជាសារធារណៈឱ្យបានទូលំទូលាយតាមរយៈបណ្ដាញសង្គម (Facebook Page) ទូរទស្សន៍ (TV) និងគេហទំព័ររបស់អគ្គនាយកដ្ឋាន (Website)។ល៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.