ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងការិយាល័យជំនាញបង្រ្កាបករណីគ្រឿងញៀននៅក្រុងប៉ោយប៉ែត

តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងការិយាល័យជំនាញបង្រ្កាបករណីគ្រឿងញៀននៅក្រុងប៉ោយប៉ែត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងការិយាល័យជំនាញបង្រ្កាបករណីគ្រឿងញៀននៅក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី០៨ ខែមិថុនា​ ឆ្នាំ២០២២ វេលាម៉ោង២១និង ០០នាទី ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងដឹកនាំកម្លាំងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងផែនការងារនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
– សមត្ថកិច្ចបានឲ្យដឹងថា៖ដោយមានការសហកា​ ពីកម្លាំងស៊េីបការខាងក្រៅកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកវរៈសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងផែនការងារនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មានការចូលរួមសហការពីកម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យជួញដូរនឹងប្រេីប្រាស់គ្រឿងញៀន​ នៅចំណុចមុខអាគារបុគ្គលិកកាស៊ីណូស្នាក់នៅ ស្ថិតនៅក្នុងភូមិក្បាលស្ពាន​១ សង្កាត់ប៉ោយប៉ែត​ ក្រុង​ ប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យឃាត់ខ្លួនបាន ជនសង្ស័យចំនួន ០២នាក់មានឈ្មោះដូចខាងក្រោម៖
១/-ឈ្មោះ កៀតតិគុណ ថងខាំ ហៅក្រៅ ប៉េត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិថៃ
២/-ឈ្មោះ ណាត់ថាវាត់ ស៉ិរ៉ាកែវ ហៅក្រៅ ឆានុណ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិថៃ​ ។
– ដកហូតវត្ថុតាងម្សៅក្រាមសថ្លាចំនួន​ ៧ថង់ ។
– ​បន្ទាប់មកមានការសម្របសម្រួល ដោយលោកលឹម ប៊ុនសុភក្រ័ ព្រះរាជអាជ្ញារង កម្លាំងជំនាញនគរបាលប្រឆាំងគ្រឿងញៀនបានបន្តឃាត់ខ្លួនមេខ្លោងបាន​ ០១នាក់ទៀត ៖
៣/-ឈ្មោះ ផានុវាត់ អកតាក់ឡាត ហៅក្រៅ អប ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិថៃ​ នៅក្នុងអគារស្នាក់នៅរបស់បុគ្គលិក ជាន់ទី២ បន្ទប់លេខ A5 នឹងឆែកឆេរ ចាប់យកវត្តុតាងរួមមាន៖ ១-ម្សៅក្រាមសថ្លា ចំនួន១២១ថង់ ។
– សូមបញ្ជាក់ថា៖ កម្លាំងជំនាញនគរបាលប្រឆាំងគ្រឿងញៀនបាននាំខ្លួនជនសង្ស័យមកការិយាល័យជំនាញដើម្បីធ្វើការសាកសួរ និងស្នើសុំឃាត់ខ្លួនបន្តរកមុខសញ្ញាពាក់ព័ន្ធតាមនីតិវិធី ។
– លោកវរៈសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងផែនការងារនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ កម្លាំងជំនាញនគរបាលប្រឆាំងគ្រឿងញៀនបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ០៣ នាក់និងវត្តុតាងទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.