ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

ពលរដ្ធស្នើរសុំអាជ្ញាធរពាក់ព័ន្ធជួយធ្វើការជួសជុលផ្លូវដែលបាក់ដាច់ដោយជំនន់ទឹកភ្លៀហូរ

ពលរដ្ធស្នើរសុំអាជ្ញាធរពាក់ព័ន្ធជួយធ្វើការជួសជុលផ្លូវដែលបាក់ដាច់ដោយជំនន់ទឹកភ្លៀហូរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពលរដ្ធស្នើរសុំអាជ្ញាធរពាក់ព័ន្ធជួយធ្វើការជួសជុលផ្លូវដែលបាក់ដាច់ដោយជំនន់ទឹកភ្លៀហូរ
(ឧត្តរមានជ័យ)ផ្លូវដែលបាក់ដាច់ដោយសារជំនន់ទឹកភ្លៀងត្រូវបានប្រជាពលរដ្ធបានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជួយធ្វើការជួសជុលផ្លូវលំក្រាលគ្រួសក្រហមមួយកន្លែងឡើងវិញនៅត្រង់ចំណុចអូរតាម៉ាស្ថិតនៅភូមិពុរ សង្កាត់សំរោង ក្រុងសំរោងដែលបាក់ដាច់ពិបាកក្មុងការធ្វើដំណើរទៅមកខណ:ពេលមេឃភ្លៀងធ្លាក់ច្រើនថ្ងៃកន្លងកមទឹកហូរបុកខ្លាំងបណ្តាលឲ្យរងនូវការខូតខាតយ៉ាងធ្ងន់ធ្ងរ។

បើតាមប្រភពពីប្រជាពលរដ្ធដែលរស់នៅក្បែរទៅនឹងកន្លែងផ្លូវកំពុងដាច់នោះបានបញ្ជាក់ប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី០៧ខែមិថុនាឆ្នាំ២០២២ថា ផ្លូវនៅចំណុចអូរតាម៉ាដែលបានបាក់ដាច់ដោយសារជំនន់ទឹកភ្លៀងនេះដែរ គឺបានបាក់ដាច់តាំងពីអំឡុងពាក់កណ្តាលខែឧសភាមកម្លេះ ។ពលរដ្ធដដែលបានបន្តថា មូលហេតុដែលនាំឲ្យផ្លូវបាក់ដាច់មកពីមានភ្លៀងធ្លាក់ច្រើនផងនិងមួយវិញទៀតទឹកហូរបុកខ្លាំងមកពីលើទំនប់បង្ហៀរទឹកចេញត្រង់ចំណុចបឹងត្រពាំងវែងហូរធ្លាក់តាមអូរ ចំពោះផ្លូវនេះខាងមន្ទីរអភិវឌ្ឍន៏ជនបទជាអ្នកធ្វើការស្ថាបនាផ្លូវក្រាលគ្រួសក្រហមនិងបានដាក់លូដើម្បីបង្ហូរទឹកដើម្បីឲ្យបងប្អូនប្រជាពលរដ្ធធ្វើដំណើរទៅធ្វើស្រែចំការ តែដល់ពេលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ផ្លូវនេះក៏បានបាក់ដាច់តែម្តង។

សូមជម្រាបថា បើតាមការលើកឡើងពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរទៅនឹងផ្លូវដែលកំពុងបាក់ដាច់ត្រង់ចំណុចអូរតាម៉ានោះថា បច្ចុប្បន្នពួកគាត់បាននាំគ្នាធ្វើស្ពានឈើដើម្បីបានឆ្លងជាបណ្តោះអាសន្នសិន តែអាចឆ្លងបានតែម៉ូតូកង់និងធ្វើដំណើរដោយថ្មើរជើងតែប៉ុណ្ណោះហើយកាលមុនផ្លូវបាក់ដាច់ប្រជាពលរដ្ធយើងអាចធ្វើដំណើរបានទាំងឡានគោយន្តត្រាក់ទ័របានដោយមានភាពងាស្រួលបំផុតផងដែរ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.