ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

កម្លាំងសមត្ថកិច្ចការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ចុះអនុវត្ត​តាមដី​ការបង្គាប់របស់ លោក កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ 

កម្លាំងសមត្ថកិច្ចការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ចុះអនុវត្ត​តាមដី​ការបង្គាប់របស់ លោក កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កម្លាំងសមត្ថកិច្ចការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ចុះអនុវត្ត​តាមដី​ការបង្គាប់របស់ លោក កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ 

​បាត់ដំបង÷កម្លាំងសមត្ថកិច្ចការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ដោយអនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​ វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​ លោក​ វរសេនីយ៍ទោ​ ភួង​ ចន្ទ័តារា​ ស្នងការរង​ជំនួយ​ការ​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ​ ព្រមទាំង​មាន​ការ​សម្របសម្រួល​ទៅ​លេី​នីតិវិធី​ ពី​ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ កាល​ពី​ថ្ងៃទី​ ០៦​ ខែ​ មិថុនា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ១៥:១០​ នាទី​ នៅ​ចំណុច​ក្រុមទី០២​ ភូមិ​កម្មករ​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​ កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ លួច​មាន​ស្ថានទម្ងន់ទោស​ (​ ឆក់​យក​ទូរសព្ទ​ដៃ​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ចំនួន​ ០២​ នាក់​

1️ ឈ្មោះ​ សេត​ សុគង់​ ហៅ​ ស្នា​ ភេទ​ប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ទួលច្រនៀង​ ឃុំ​បាយដំរាំ​ ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​ ។
2️ ឈ្មោះ​ សុខ​ ស៊ី​ធី​ន​ ភេទ​ប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ទួលល្វៀង​ ឃុំ​អូរដំបង​២​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ។

សូមបញ្ជាក់÷កាល​ពី​ថ្ងៃទី​ ០៦​ ខែ​ មិថុនា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ប្រហែល​ ០០:៣០​ នាទី​ នៅ​ចំណុច​រង្វង់មូល​ព្រះនរាយ​ដៃ​ប្រាំបី​ ស្ថិតនៅ​ក្នុង​ភូមិ​កាប់គោថ្មី​ សង្កាត់​អូរចារ​ ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង​ មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​សមត្ថកិច្ច​យេីង​ថា​ មាន​ករណី​ ចោរ​ឆក់​ទូរសព្ទ​ដៃ​មួយ​កេីតឡេីង​ ដែល​បង្កដោយ​ជនសង្ស័យ​ចំនួន​ ០២​ នាក់​ មិន​ស្គាល់​អត្តសញ្ញាណ​ ជិះ​ម៉ូតូ​ ០១​ គ្រឿង​ម៉ាក​ ហុងដា​ ឌ្រីម​ សេ​ ១២៥​ ពណ៌​ ខ្មៅ​ ស៊េរី​ឆ្នាំ​ ២០២២​ គ្មាន​ស្លាកលេខ​ បាន​ធ្វេី​សកម្មភាព​ ឆក់​យក​ទូរសព្ទ​ដៃ​ ០១​គ្រឿង​ ម៉ាក​ Iphone X ពណ៌​ ស​ ពី​មនុស្ស​ស្រី​ម្នាក់​ ដែល​កំពុង​ជិះ​ម៉ូតូ​និយាយ​ទូរសព្ទ​ ប៉ុន្តែ​មិន​បាន​សម្រេច​ទេ​ រហូត​មក​ដល់​ថ្ងៃ​ខែ​ឆ្នាំ​ខាង​លើ​ ទេីប​កម្លាំង​យេីង​ធ្វេីការ​ឃាត់ខ្លួន​បាន​ ។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.