ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ ថ្លែងអំណរគុណសមាជិក សមាជិកា និងពលរដ្ឋនៅខេត្ដក្រចេះ សម្រាប់ការគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតទទួលបានតំណែងមេឃុំ-សង្កាត់ទាំង៤៨

ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ ថ្លែងអំណរគុណសមាជិក សមាជិកា និងពលរដ្ឋនៅខេត្ដក្រចេះ សម្រាប់ការគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតទទួលបានតំណែងមេឃុំ-សង្កាត់ទាំង៤៨

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ក្រចេះ)៖ លោក ព្រុំ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងអំណរគុណសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ សម្រាប់ការគាំទ្រ និងបោះឆ្នោតជូនបក្សប្រជាជន រហូតធ្វើឲ្យគណបក្សប្រជាជនកម្ពុជា នាំមុខដាច់ទាំងអស់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ហើយបានទទួលតំណែងជាមេឃុំចៅសង្កាត់ ទាំង៤៨ នៅខេត្តក្រចេះ។

 

«ក្នុងនាម ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវក្តីសោមនស្សរីករាយក្រៃលែង ថ្លែងនូវការកោត់សរសើរដ៏ជ្រាលជ្រៅ និងអំណរគុណដាំអនេកប្បការជូនចំពោះថ្នាក់ដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់នៃខេត្តក្រចេះ ដែលបានខិតខំយកអស់កំលាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់ ខិតខំប្រឹងប្រែងសម្រេចភារកិច្ចរបស់ខ្លួន ក្នុងការច្បាមជាប់មូលដ្ឋាន ចុះផ្សាភ្ជាប់សុខទុក្ខ ជាប្រចាំជាមួយប្រជាពលរដ្ឋតាមភូមិ ឃុំ សង្កាត់ បង្កលក្ខណៈល្អប្រសើររហូតដណ្តើមបានជោគជ័យដ៏ត្រចះត្រចង់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយគណបក្សប្រជាជនកម្ពុជាយើងឈ្នះគ្រប់ឃុំ សង្កាត់ទាំង៤៨ ក្នុងខេត្តក្រចេះ។

ជោគជ័យនេះ រួមចំណែកយ៉ាងសាកសមជាមួយជ័យជំនះដ៏ធំធេងនៅទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានទំនុកចិត្តនិងការគាំទ្រឥតងាករេជាបន្តទៀតរបស់ពលរដ្ឋអ្នកបោះឆ្នោត មកលើឧត្តមគតិមាគ៌ា និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងបេសកកម្មជាប្រវត្តិសាស្ត្រដើម្បីបុព្វហេតុ សុខសន្តិភាព វឌ្ឍនភាព វិបុលភាពសម្រាប់អនាគតរុងរឿងរបស់មាតុភូមិនិងប្រជាជនយើងគ្រប់ជំនាន់តរៀងទៅ។

ជោគជ័យនេះ ក៏ជាការរួមចំណែកដល់ដំណើរការប្រព្រឹត្តទៅដោយជោគជ័យនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលស្ថិតក្រោមបរិយាកាសស្ងប់ស្ងាត់ សុខសន្តិភាព និងគ្មានអំពើហិង្សា បានបង្ហាញទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ឱ្យឃើញនូវភាពកាន់តែចាស់ទុំ និងភាពម្ចាស់ការ ព្រមទាំងឆ្លុះបញ្ចាំងពីការ ប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការអនុវត្តគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ជាថ្មីម្ដងទៀត ខ្ញុំសូមយកឱកាសដ៏ថ្លៃថ្លានេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមប្រសិទ្ធពរជ័យសិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា និងសកម្មជនគណបក្សទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ដើម្បីបន្តរួមចំណែកកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មបម្រើជាតិ និងប្រជាជន។

ខ្ញុំក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅផងដែរជូនចំពោះបងប្អូនប្រជាពលរដ្ឋខេត្តក្រចេះដែលបានចូលរួមជាមួយ ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស បន្តគាំទ្រជាប់ជានិច្ចមកលើគណបក្សប្រជាជនកម្ពុជា ក្រោមមគ្គុទ្ទេសក៍ដ៏ភ្លឺស្វាង និងថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន»៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.