ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ៖ គុណតម្លៃអ្នកសារព័ត៌មាន ត្រូវបានរំលេចនៅក្នុងសៀវភៅ «សម្តេច ហ៊ុន សែន ៣យន្តការ ឈ្នះកូវីដ១៩»

ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ៖ គុណតម្លៃអ្នកសារព័ត៌មាន ត្រូវបានរំលេចនៅក្នុងសៀវភៅ «សម្តេច ហ៊ុន សែន ៣យន្តការ ឈ្នះកូវីដ១៩»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ៖ គុណតម្លៃអ្នកសារព័ត៌មាន ត្រូវបានរំលេចនៅក្នុងសៀវភៅ «សម្តេច ហ៊ុន សែន ៣យន្តការ ឈ្នះកូវីដ១៩»

ឯកឧត្ដម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នករៀបរៀងសៀវភៅ «សម្តេច ហ៊ុន សែន ៣យន្តការឈ្នះកូវីដ១៩» ដែលគ្រោងនឹងបោះពុម្ពនាពេលឆាប់ៗខាងមុខនេះបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២នេះថា ក្រៅពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសផែនការយុទ្ធសាស្រ្ត៤ដំណាក់កាលដ៏មានប្រសិទ្ធភាព និង៣យន្តការ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវី១៩ នៅកម្ពុជា របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន អ្នកសារព័ត៌មានដែលមានក្រមសីលធម៌វិជ្ជាជីវៈ ក៏ជាផ្នែកមួយ ជាអ្នករួមចំណែកដ៏សំខាន់ ក្នុងការធ្វើឱ្យការប្រយុទ្ធប្រឆាំងនេះឆាប់ទទួលបានជោគជ័យដែរ។

ឯកឧត្ដម ពៅ សុខ បានអះអាងថា ការរួមចំណែករបស់អ្នកសារព័ត៌មានវិជ្ជាជីវៈ បានធ្វើឱ្យព័ត៌មាន ឬដំណឹងក្លែងក្លាយ ព័ត៌មានបំពុល លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក អំពីជំងឺកូវីដ១៩ បានសាបរលាប និងឈានទៅរកភាពជឿជាក់លើវិធានការរបស់រាជរដ្ឋាភិបាល អាជ្ញាធរ និងក្រសួង ស្ថាប័នពាក់ព័ន្ធផងដែរ។ ឯកឧត្ដមបានគូសបញ្ជាក់ថា បញ្ហានេះ នៅគ្រាដំបូង ក្រុមអ្នកបំពុលសង្គម និងអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈ បានលើកយករូបភាព នៃមនុស្សខ្យល់គ ប្រកាច់ស្លាប់ ឬអ្នកជំងឺផ្សេងៗមកបង្ហោះលើហ្វេសប៊ុកថា ជាអ្នកជំងឺកូវីដ១៩ ធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ហើយភ័យស្លន់ស្លោ ជ្រួលច្របល់។

ឯកឧត្ដម ពៅ សុខ ដែលជាអតីតជានិពន្ធនាយករង គ្រប់គ្រងព័ត៌មាននៅស្ថានីយទូរទស្សន៍ហង្សមាស ដែលជាទូរទស្សន៍ដ៏ល្បីមួយដែរនោះបានថ្លែងបញ្ជាក់ថា ប្រសិនបើមិនមានការបង្រ្កាបតាមរយៈយន្តការច្បាប់ និងការបន្សាបព័ត៌មានក្លែងក្លាយតាមរយៈអ្នកសារព័ត៌មានប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈទេ ប្រជាពលរដ្ឋនៅតែស្លន់ស្លោ នៅតែគ្មានភាពជឿជាក់លើវិធានសុខាភិបាល ហើយការប្រយុទ្ធប្រឆាំង ឬកាប់បញ្ចប់ការរាតតត្បាតជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលក៏មានការលំបាក។

ជាមួយគ្នានេះ ឯកឧត្ដមបានលើកឡើងទៀតថា នៅក្នុងសៀវភៅ «សម្តេច ហ៊ុន សែន ៣យន្តការ ឈ្នះកូវីដ១៩» គុណតម្លៃ នៃអ្នកសារព័ត៌មានវិជ្ជាជីវៈ ក៏មានរៀបរាប់ និងបង្ហាញនៅក្នុងសៀវភៅនេះ ដូចជាប្រសាសន៍សម្តេច ហ៊ុន សែន បានលើកឡើងថា សារព័ត៌មានក្លែងក្លាយ មានចរិតកាចសាហាវជាងជំងឺកូវីដ១៩។ ចំណែកឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានមានប្រសាសន៍ដែរថា សារព័ត៌មានក្លែងក្លាយបង្កគ្រោះថ្នាក់ជាងអាវុធបរមាណូទៅទៀត។

គួររម្លឹកផងដែរថា លទ្ធផលជំហានដំបូង នៃកិច្ចប្រឹងប្រែង និងការសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ គិតត្រឹមដើមឆ្នាំ២០២១ គឺរយៈពេលមួយឆ្នាំ នៃដំណើរការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រសួងព័ត៌មានបានរកឃើញថា មានព័ត៌មានមិនពិត ឬក្លែងក្លាយប្រមាណជិត២០០ករណី ត្រូវបានបង្កើតឡើងដើម្បីបំពុល ឬបំផ្លាញសង្គម ហើយព័ត៌មាននេះត្រូវបានបង្រ្កាប។ ទន្ទឹមនេះ ជិតមួយឆ្នាំក្រោយមក គឺនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១ ក្រោយពេលសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យ ក្រសួងព័ត៌មានបានរកឃើញថា មានព័ត៌មានក្លែងក្លាយ ព័ត៌មានញុះញង់ ព័ត៌មានបំពុលសង្គម ព័ត៌មានជេរប្រមាថ ប្រមាណជិត២ពាន់ករណី ត្រូវបានបង្កើតឡើងដោយចេតនាអាក្រក់របស់ជនទុច្ចរិត៕ 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.