ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

ខេត្តសៀមរាប បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ឬដូសជំរុញ សម្រាប់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ

ខេត្តសៀមរាប បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ឬដូសជំរុញ សម្រាប់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(សៀមរាប)៖ ខេត្តសៀមរាប ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ឬដូសជំរុញ សម្រាប់មន្ត្រីរាជការ និងមន្ត្រីនគរបាល ចាប់ពីថ្ងៃទី០៩ ខែមិថុនា ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះតទៅ។ ការចាប់នឹងចាប់ផ្តើមពីវេលាម៉ោង ៨ព្រឹក ដល់ម៉ោង១១៖៣០នាទី ហើយពេលរសៀលចាប់ពីម៉ោង ២រសៀល ដល់ម៉ោង ៤៖៣០នាទីរសៀល ដោយមិនមានការឈប់សម្រាកថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យនោះឡើយ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ទីតាំងចាក់វ៉ាក់សាំងសម្រាប់ក្នុងក្រុងសៀមរាប មាននៅមន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាពមណ្ឌល០១ មណ្ឌលសុខភាពគោកចក មណ្ឌលសុខភាពជ្រាវ និងមណ្ឌលសុខភាពសៀមរាប។

នៅស្រុកប្រាសាទបាគង នៅមណ្ឌលសុខភាពប្រាសាទបាគង, ស្រុកអង្គរធំ នៅប្រាសាទបាគងអង្គរធំ, ស្រុកបន្ទាយស្រី នៅប្រាសាទបាគងបន្ទាយស្រី ស្រុកជីក្រែង នៅមណ្ឌលសុខភាពកំពង់ក្តី និងមណ្ឌលសុខភាពពង្រក្រោម, ស្រុកស្វាយលើ នៅមណ្ឌលសុខភាពស្វាយលើ, ស្រុកសូទ្រនិគម នៅមន្ទីរពេទ្យបង្អែកសូទ្រនិគម និងមណ្ឌលសុខភាពពពេល។

ស្រុកពួក នៅមន្ទីរពេទ្យបង្អែកស្រុកពួក មណ្ឌលសុខភាពសសរស្ភម្ត និងមណ្ឌលសុខភាពរើល, ស្រុកអង្គរជុំ នៅមន្ទីរពេទ្យនង្អែកស្រុកអង្គរជុំ, ស្រុកវ៉ារិន នៅមណ្ឌលសុខភាពស្រែណូយ, ស្រុកក្រឡាញ់ នៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ មណ្ឌលសុខភាពស្រយាល និងមណ្ឌលសុខភាពសែនសុខ និងស្រុកស្រីស្នំ នៅមណ្ឌលសុខភាពស្រីស្នំ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.