ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

គណបក្សឯកភាពជាតិខ្មែរ ចេញសេចក្តីថ្លែងការណ៍ គាំទ្រនិងទទួលយកលទ្ធផល ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥

គណបក្សឯកភាពជាតិខ្មែរ ចេញសេចក្តីថ្លែងការណ៍ គាំទ្រនិងទទួលយកលទ្ធផល ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ គណបក្សឯកភាពជាតិខ្មែរ ដែលចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ បានចេញសេចក្តីថ្លែងការណ៍ គាំទ្រ និងទទួលយកលទ្ធផលការបោះឆ្នោត ទោះបីជាមិនបានអាសនៈក៏ដោយ។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន ទទួលបាន នៅថ្ងៃទៅ៧ ខែមិថុនានេះ។

ទាក់ទងទៅនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី៥ ខែមិថុនាកន្លងទៅនេះ គណបក្សឯកភាពជាតិខ្មែរយល់ឃើញថា ចាប់តាំងពីដំណើរការរហូតដល់ពេលបោះឆ្នោតរួច សា្ថប័ន គ.ជ.ប មានការទំនាក់ទងល្អ បានផ្ដល់ព័ត៌មាន និង ឯកសារគ្រប់ជ្រុងជ្រោយដល់គណបក្សនយោបាយ។ ប៉ុន្តែ មន្ត្រី គ.ជ.ប ថ្នាក់មូលដ្ឋានមានការខ្វះចន្លោះខ្លះ និង ពិបាកទំនាក់ទងគ្នាខ្លះនៅតាមកន្លែងខ្លះ។

គណបក្សឯកភាពជាតិខ្មែរយល់ឃើញថា មន្ត្រីអាជ្ញាធរថ្នាក់ជាតិ ដែលពាក់ព័ន្ធកិច្ចការងារនយោបាយមានការយល់ដឹងខ្ពស់ និងមានការបើកចំហទូលំទូលាយដល់គ្រប់គណបក្សនយោបាយក្នុងការប្រកួតប្រជែងគ្នា។ ប៉ុន្តែមន្ត្រីអាជ្ញាធរថ្នាក់ក្រោមជាតិ មានមន្ត្រីថ្នាក់ស្រុក និងថ្នាក់ឃុំខ្លះមានការរឹតបន្តឹង និង គំរាមកំហែងខ្លះៗនៅតាមតំបន់មួយចំនួន។ ប៉ុន្តែមិនមានការប្រើប្រាស់ហិង្សា និងមិនមានឃាតកម្មនយោបាយណាមួយកើតឡើងទេ។

«យោងតាមហេតុផលជាក់ស្តែងនេះ ទោះបីមានការខ្វះចន្លោះខ្លះ ក៏គណបក្សឯកភាពជាតិខ្មែរ សូមគាំទ្រ និងទទួលយកនូវលទ្ធផលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ»។ នេះបើតាម សេចក្តីថ្លែងការណ៍ដដែល។

ជាមតិចុងក្រោយ គណបក្សឯកភាពជាតិខ្មែរ បានអបអរសាទរដល់គ្រប់គណបក្សនយោបាយដែលបានឈ្នះឆ្នោតទទួលអាសន:ក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥នេះ ហើយគណបក្សឯកភាពជាតិខ្មែរសង្ឃឹមគ្រប់គណបក្សនយោបាយ ដែលទទួលបានក្រុមប្រឹក្សាឃុំ/សង្កាត់នឹងបំរើពលរដ្ឋដោយយកចិត្តទុកដាក់ អភិវឌ្ឍឃុំ/សង្កាត់ អនុវត្តច្បាប់ និង ផ្ដល់សិទ្ធិសិរីភាពដល់ពលរដ្ឋតាមច្បាប់ជាធរមាន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.