ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ សំណេះសំណាលជាមួយក្រុមយុវជនសេដ្ឋកិច្ច និង ក្រុមការងារសង្កាត់ចតុមុខ

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ សំណេះសំណាលជាមួយក្រុមយុវជនសេដ្ឋកិច្ច និង ក្រុមការងារសង្កាត់ចតុមុខ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ សំណេះសំណាលជាមួយក្រុមយុវជនសេដ្ឋកិច្ច និង ក្រុមការងារសង្កាត់ចតុមុខ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ចតុមុខ បានអញ្ជើញសំណេះសំណាលជាមួយក្រុមយុវជនសេដ្ឋកិច្ច និងក្រុមការងារចុះជួយសង្កាត់ចតុមុខ ព្រមទាំង សមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជាសង្កាត់ចតុមុខទាំងអស់ ដែលបានសម្រេចបានជ័យជម្នះយ៉ាងត្រចះត្រចង់ និងប្រកបដោយមោទនភាព សម្រាប់គណបក្សសង្កាត់ចតុមុខ និង ប្រជាជនសង្កាត់ចតុមុខ។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ លោក សុខ ពេញវុធ សូមសម្តែងនូវការកោតសរសើរ និង ការអរគុណដ៏ជ្រាលជ្រៅ បំផុតចំពោះក្រុមការងារទាំងអស់ដែលបានលះបង់គ្រប់បែបយ៉ាង ទាំងពេលវេលា កម្លាំងកាយចិត្ត និង ថវិកា ព្រមទាំងមធ្យោបាយការងារផ្សេងៗ ទាំងយប់ ទាំងថ្ងៃ ហាលក្តៅ ហាលខ្យល់ ហាលភ្លៀងផ្គរ បង្កើតបានជាកម្លាំងមហាសាមគ្គីដ៏រឹងមាំមួយ ជាមួយប្រជាជនសង្កាត់ចតុមុខ ខណ្ឌដូនពេញដើម្បីបម្រើបុព្វហេតុបក្ស និង បុព្វហេតុប្រជាជនសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

សូមស្មារតី និង កម្លាំងមហាសាមគ្គីភាពនេះ ព្រមទាំងជោគជ័យដ៏ត្រចះត្រចង់នេះ បន្តឋិតឋេរជាអមតៈសម្រាប់សង្កាត់ចតុមុខ ខណ្ឌដូនពេញ របស់យើង។

ជយោ! គណបក្សប្រជាជនកម្ពុជា!
ជយោ! សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ!
ជយោ! ក្រុមការងារសង្កាត់ចតុមុខ ខណ្ឌដូនពេញ
ជយោ! កម្លាំងសាមគ្គីភាពសង្កាត់ចតុមុខ ខណ្ឌដូមពេញ
ជយោ! ប្រជាធិបតេយ្យ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.