ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជួបសំណេះសំណាលជាមួយក្រុមកីឡាករ ស្នងការដ្ឋាននគរបាលខេត្ត មុនចេញដំណើរទៅទៅប្រកួតនៅរាជធានីភ្នំពេញ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជួបសំណេះសំណាលជាមួយក្រុមកីឡាករ ស្នងការដ្ឋាននគរបាលខេត្ត មុនចេញដំណើរទៅទៅប្រកួតនៅរាជធានីភ្នំពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជួបសំណេះសំណាលជាមួយក្រុមកីឡាករ ស្នងការដ្ឋាននគរបាលខេត្ត មុនចេញដំណើរទៅទៅប្រកួតនៅរាជធានីភ្នំពេញ

ខេត្ដបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០២២ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការបាល់ទះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រួមលោក ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង និងជាអនុប្រធានគណៈកម្មការ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទះស្នងការដ្ឋាននគរបាលខេត្តមុនចេញដំណើរទៅរាជធានីភ្នំពេញ ទៅប្រកួតជាមួយក្រុមបាល់ទះថ្នាក់ជាតិ ដើម្បីដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាពេលខាងមុខនេះ នៅរាជធានីភ្នំពេញ ។

​លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ ឡោះ​ បាន​លើក​ឡើង​ថា​ កីឡា​នាំ​មក​នូវ​សន្តិភាព​ សាមគ្គីភាព​ មិត្តភាព​ និង​សុខភាព​ ។​ មួយវិញទៀត​ កងកម្លាំង​នគរបាលជាតិ​ ទន្ទឹម​នឹង​បំពេញភារកិច្ច​ស្នូល​ ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ ក៏​ត្រូវ​មាន​ក្រុម​កីឡាករ​សម្រាប់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​ចូលរួម​ប្រកួត​ជាមួយ​បណ្តា​អង្គភាព​នានា​ ។​ លោក ឧត្តមសេនីយ៍ទោ ស្នងការ​ បានបន្ត​ថា​ វិស័យ​កីឡា​ បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​យកចិត្តទុកដាក់​គិតគូរ​ អំពី​វិស័យ​កីឡា​នេះ​ ព្រោះ​កីឡា​មិន​ត្រឹមតែ​នាំ​មក​នូវ​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ​ កីឡា​គឺ​នាំ​មក​នូវ​សាមគ្គីភាព​ មិត្តភាព​ ផង​ដែរ​ ។​

​លោកឧត្តមសេនីយ៍ ស្នងការ បានជម្រុញអោយក្រុម​កីឡាករ​នីមួយៗត្រូវខិតខំ វឹកហាត់ បន្ថែមទៀត និងបានផ្តល់​កម្លាំងចិត្ត​ដល់ ក្រុម​កីឡាករទាំងអស់ ​សូមទទួលបាន​ជ័យ​ជំនះ​បន្តទៀតដើម្បីដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាពេលខាងមុខនេះឱ្យទាល់តែបាន ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.