ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

ក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ វាយតម្លៃថា ការបោះឆ្នោតឃុំសង្កាត់នៅកម្ពុជា បានប្រព្រឹត្តិទៅប្រកបដោយសមធម៌ ទៅតាមក្បួនច្បាប់អន្តរជាតិ

ក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ វាយតម្លៃថា ការបោះឆ្នោតឃុំសង្កាត់នៅកម្ពុជា បានប្រព្រឹត្តិទៅប្រកបដោយសមធម៌ ទៅតាមក្បួនច្បាប់អន្តរជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ ដែលបានចូលរួមជាអ្នកសង្កេតការណ៍អន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅកម្ពុជា កាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២នោះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយវាយតម្លៃថា ការបោះឆ្នោតនេះ បានប្រព្រឹត្តិទៅប្រកបដោយសមធម៌ ទៅតាមក្បួនច្បាប់អន្តរជាតិ។

សេចក្តីប្រកាសរបស់ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ទាំងស្រុងដូច្នេះថា៖ «ក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ សូមធ្វើការសន្និដ្ឋានដោយបញ្ចាក់ថា ការបោះឆ្នោតនេះបានប្រព្រឹត្តិទៅប្រកបដោយសមធម៌ ទៅតាមក្បួនច្បាប់អន្តរជាតិ។ យើងខ្ញុំសូមសំដែងការកោតសរសើរដល់អ្នកទាំងឡាយណាដែលបានជួយឱ្យការបោះឆ្នោតនេះទទួលបានជោគជ័យ កោតសរសើរទ្វេរដង ជាពិសេស បន្ទាប់ពីគ្រាដ៏លំបាកដែលប្រទេសកម្ពុជាធ្លាប់បានឆ្លងកាត់កមន្លងមក»។

ក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ បានសង្កេតឃើញថា ស្ថិតក្នុងបរិយាកាសស្ងប់ស្ងាត់ តម្លាភាព និងសេរីភាព ហើយប្រទេសកម្ពុជាហាក់ដូចជាមានស្ថិរភាពនយោបាយយ៉ាងពិតប្រាកដ។ កម្ពុជាគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ បានយ៉ាងល្អ។ ជោគជ័យនេះ បានអនុញ្ញាតឱ្យកម្ពុជាអាច បើកច្រកព្រំដែនរបស់ខ្លួនឡើងវិញបាន និងផ្ដល់លទ្ធភាពជូនភ្ញៀវអាចមកធ្វើទេសចរណ៍ឡើងវិញ ហើយប្រជាជនកម្ពុជានៅ ក្រៅប្រទេសក៏អាចវិលត្រលប់មកប្រទេសកំណើតរបស់ខ្លួនបានដើម្បីចូលរួមបោះឆ្នោត។

«ការបោះឆ្នោតនេះត្រូវបានរៀបចំឡើងក្នុងសភាពធម្មតាបំផុត។ ខ្លួនខ្ញុំផ្ទាល់ ខ្ញុំបានចូលរួមសង្កេតការណ៍បោះឆ្នោត ព្រមទាំង សង្កេតការរាប់សន្លឹកឆ្នោតជាច្រើនលើក ហើយអ្វីដែលខ្ញុំបានឃើញនៅក្នុងប្រទេសកម្ពុជា គឺគ្មានអ្វីគួរអោយច្រណែននឹងអ្វីដែល ខ្ញុំធ្លាប់បានសង្កេតឃើញនៅប្រទេសបារាំងនោះឡើយ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ។

ក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ បានបន្តថា ការបោះឆ្នោត ដែលមានការចូលរួមប្រកួតប្រជែងពីសំណាក់គណបក្សនយោបាយចំនួន១៧នេះ បានអនុញ្ញាតឱ្យ ស្ទើរតែគ្រប់មតិទាំងអស់ត្រូវបានបញ្ចេញដោយសេរី។ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ ពិតជាពេញចិត្តត្រង់ចំណុចដែលថា អ្នកបោះឆ្នោតម្នាក់ៗត្រូវបានចុះ ឈ្មោះដោយប្រព័ន្ធកុំព្យូទ័រ ដែលបានបោះពុម្ពចេញជាបញ្ជីឈ្មោះអ្នកបោះឆ្នោតសម្រាប់ប្រើប្រាស់ក្នុងការិយាល័យបោះឆ្នោតនីមួយៗ (ហើយក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យបានពិនិត្យមើលប្រហែល ២០ការិយាល័យ)។ នៅក្នុងបញ្ជីទាំងនោះ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យអាចមើលឃើញមានរូប ថតសម្គាល់អ្នកបោះឆ្នោតម្នាក់ៗ ដូច្នេះ មិនអាចមានកំហុស ឬច្រឡំបានឡើយ។

ក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យបានបន្តថា អ្នកបោះឆ្នោតត្រូវបានត្រួតពិនិត្យចាប់ពីខ្លោងទ្វារចូលក្នុងការិយាល័យដោយមន្ត្រីបីនាក់ ក្រោយពីបានបោះឆ្នោតហើយ អ្នកបោះ ឆ្នោតត្រូវជ្រលក់ចង្អុលដៃក្នុងទឹកខ្មៅលប់មិនជ្រះ ដើម្បីជៀសវាងការបោះឆ្នោតពីរដង។ ហឹបឆ្នោតដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនត្រូវបានចាក់សោរ និងបិទត្រាយ៉ាងជិត។ បន្ទាប់មក ក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យបានចូលរួមសង្កេតការរាប់ សន្លឹកឆ្នោតនៅក្នុងការិយាល័យបោះឆ្នោតចំនួនពីរ ហើយក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ បានសង្កេតឃើញថា អ្វីៗត្រូវបានធ្វើឡើងប្រកបដោយភាពហ្មត់ចត់ និងម៉ឺងម៉ាត់បំផុត។

ក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ បានសំដែងនូវការកោតសរសើរចំពោះក្រុមការងារអ្នករៀបចំការបោះឆ្នោត រួមទាំងអ្នកជូនដំណើរ និងមន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោត ដែលបានអនុញ្ញាតឱ្យក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ ធ្វើដំណើរទៅការិយាល័យបោះ ឆ្នោតដែលខ្លួនចង់ទៅសង្កេត ដោយគ្មានការហាមឃាត់ផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.