ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

អាវុធហត្ថចាប់ប្តីកាប់ប្រពន្ធ៤ពូថៅឱ្យរងរបួសធ្ងន់នៅខេត្តសៀមរាប

អាវុធហត្ថចាប់ប្តីកាប់ប្រពន្ធ៤ពូថៅឱ្យរងរបួសធ្ងន់នៅខេត្តសៀមរាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អាវុធហត្ថចាប់ប្តីកាប់ប្រពន្ធ៤ពូថៅឱ្យរងរបួសធ្ងន់នៅខេត្តសៀមរាប..!

(សៀមរាប)៖កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបបានតាមចាប់បុរសជាប្តីដែលបានកាប់ប្រពន្ធចំនួន៤ពូថៅឱ្យរបួសធ្ងន់។ករណីនេះបានកើតឡើងនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាបកាលពីវេលាថ្ងៃត្រង់ថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២២។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ទូច សុខា អាយុ ៦៣ ឆ្នាំនៅភូមិដូតន្ត្រី ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានយកពូថៅកាប់ទៅលើប្រពន្ធឈ្មោះ លី ហឿន អាយុ ៦៩ឆ្នាំនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប បណ្តាលឱ្យរបួសធ្ងន់ត្រង់ក្បាល៤ពូថៅ ចំលើថ្ងាស់២ពូថៅនិងចំពីលើក្បាល២ពូថៅត្រូវបានគេជួយដឹកទៅសង្គ្រោះបន្ទាន់។

មន្ត្រីដដែបានបន្តថា ក្រោយពីកាប់ប្រពន្ធរួចជនសង្ស័យបានជិះម៉ូតូម៉ូតូគេចខ្លួនដោយយកទាំងពូថៅទៅជាមួយផង។បន្ទាប់ពីទទួលព័ត៌មានខាងលើកម្លាំងកងរាជអាវុធហត្ថក្រុង/ខេត្តសៀមរាបតាមចាប់ជនដៃដល់បាននៅឃុំកំពង់ស្គូវ ស្រុកក្រឡាញ់ខេត្តសៀមរាប។

មូលហេតុដែលកើតឡើងដោយសារប្តីប្រពន្ធនេះរស់នៅមិនចុះសម្រុងគ្នាតែងតែមានទំនាស់ពាក្យសម្តីឈ្លោះគ្នាជាញឹកញាប់។បច្ចុប្បន្នជនដៃដល់បានឃាត់ខ្លួននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តហើយបានកសាងសំណុំរឿង នឹងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.