ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

ប្រធាន គ.ជ.ប៖ «ច្បាប់កម្ពុជាមិនបានកំណត់ថា បើសហគមន៍អឺរ៉ុប មិនចូលរួមសង្កេតការណ៍ បោះឆ្នោតមិនបាននោះទេ» 

ប្រធាន គ.ជ.ប៖ «ច្បាប់កម្ពុជាមិនបានកំណត់ថា បើសហគមន៍អឺរ៉ុប មិនចូលរួមសង្កេតការណ៍ បោះឆ្នោតមិនបាននោះទេ» 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងថា ច្បាប់កម្ពុជាមិនបានកំណត់ថា បើសហគមន៍អឺរ៉ុបមិនចូលរួមសង្កេតការណ៍ នៅកម្ពុជាបោះឆ្នោតមិនបាននោះទេ។

ប្រធានគ.ជ.ប បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទកាសែត ក្រោយបិទបញ្ចប់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅស្នាក់ការរបស់គ.ជ.ប នាល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីមានសំណួរពីអ្នកសារព័ត៌មាន ដោយលោកបញ្ជាក់ដូច្នេះថា៖ «ច្បាប់កម្ពុជាមិនបានកំណត់ថា បើសហគមន៍អឺរ៉ុបមិនចូលរួម បោះឆ្នោតមិនបាននោះទេ»។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ មានការចូលរួមសង្កេតការណ៍ដោយបណ្តាស្ថាប័ន អង្គការ សហគមន៍ចំនួន៧២ និងសហគមន៍អន្តរជាតិចំនួន១៩។ ព្រមទាំងមានភ្ញៀវពិសេស ចំនួន៥ ស្ថាប័នផងដែរ ក្នុងនោះមានស្ថានទូតជប៉ុន អូស្រ្តាលី និងរុស្ស៉ីជាដើម។ មានប្រជាពលរដ្ឋ ៧៧.៩១ភាគរយ ស្មើនឹងជាង៧.១លាននាក់ បានមកចូលរួមបោះឆ្នោតនេះ ក្នុងចំណោមអ្នកដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង៩.២លាននាក់។

លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់បន្ថែមថា ការចូលរួមបោះឆ្នោត និងចូលរួមប្រកួតប្រជែងរបស់ គណបក្សនយោបាយយ៉ាងច្រើននៅកម្ពុជា ក្នុងនោះមានគណបក្សប្រឆាំងដែរនោះ ជាចលនាប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ។

លោកលើកឡើងដូច្នេះថា៖ «ការបោះឆ្នោតឃុំសង្កាត់លើកនេះ មានគណបក្សចូលរួមចំនួន ១៧គណបក្ស ហើយក្នុងនោះឃើញថា បក្សភ្លើងទៀន ឃើញធ្វើសកម្មភាពច្រើនដែរ ហើយគណបក្សផ្សេងៗទៀតដែលបង្កើតថ្មីនោះ ក៏មានដែរ អញ្ជឹងខ្ញុំគិតថា បើចូលរួមដល់១៧គណបក្សហើយ មិនប្រជាធិបតេយ្យទៀត ខ្ញុំក៏មិនយល់ដែរ មិនដឹងថាគេវាយតម្លៃយ៉ាងណា ប៉ុន្តែបើ២គណបក្សឡើងគឺប្រជាធិបតេយ្យហើយ»។

ទោះជាយ៉ាងនេះក្តី បើតាមលោកប្រាជ្ញ ចន្ទ គ.ជ.ប បានខិតខំយ៉ាងខ្លាំងដើម្បីឱ្យការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន មានសច្ចភាព ត្រឹមត្រូវ និងយុត្តិធម៌។ លោកបញ្ជាក់ថា «យើងប្រឹងណាស់ គឺទី១ ការបោះឆ្នោតយើងធ្វើឱ្យត្រឹមត្រូវតាមច្បាប់ និងបទបញ្ជានីតិវិធីនៃការបោះឆ្នោត ទី២ ធ្វើឱ្យគេមើលមកឃើញថា វាត្រឹមត្រូវ តម្លាភាព សច្ចភាព គ្មានការក្លែងបន្លំទេ យើងធ្វើគឺថារៀបចំឱ្យឃើ ញយ៉ាងបែបនោះតែម្តង ប៉ុន្តែត្រង់ថា ការវាយតម្លៃពេលខ្លះិមិនផ្តើមចេញពីការជាក់ស្តែងយ៉ាងណានោះ ខ្ញុំក៏មិនដឹងទេ ប៉ុន្តែគ.ជ.បយើងខ្ញុំនេះ ប្រឹងណា ធ្វើយ៉ាងណាឱ្យមានសច្ច យុត្តិធម៌ពិតប្រាកដ»។

ទោះបីជាការឃោសនា និងការបោះឆ្នោតដំណើរការទៅដល់រលូន និងបិទបញ្ចប់តាមពេលវេលា ប្រធានគ.ជ.ប ក៏នៅតែអំពាវនាវឱ្យគណបក្សនយោបាយ និងប្រជាពលរដ្ឋទាំងអស់ រក្សាភាពស្ងប់ស្ងាត់ នៅក្រោយការបោះឆ្នោតផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.