ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

គ.ជ.ប៖ លទ្ធផលបឋមប្រកាសល្ងាចនេះ ចំណែកផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នឹងប្រកាសនៅថ្ងៃទី២៦ ខែមិថុនា 

គ.ជ.ប៖ លទ្ធផលបឋមប្រកាសល្ងាចនេះ ចំណែកផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នឹងប្រកាសនៅថ្ងៃទី២៦ ខែមិថុនា 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងថា លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ នឹងប្រកាសផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ខណៈលទ្ធផលបឋមនឹងចាប់ផ្តើមប្រកាសពីល្ងាចនេះតទៅ។

ក្នុងសន្និសីទសារព័ត៌មានសរុបព្រឹត្តិការណ៍ទូទៅ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា «លទ្ធផលនៃការបោះឆ្នោត ត្រូវបានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ដោយប្រព័ន្ធកុំព្យូទ័រ និងដោយការធ្វើប្រមាណវិធីដោយដៃ ឬតាមម៉ាស៉ីនគិតលេខរបស់មន្ត្រីបោះឆ្នោតទាំងនៅថ្នាក់គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ថ្នាក់គណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត និងថ្នាក់ គ.ជ.ប ។ ផ្អែកតាមប្រតិទិននៃការបោះឆ្នោត លទ្ធផលផ្លូវការនៃការបោះឆ្នោត នឹងត្រូវប្រកាសផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២»។

លោកក៏បានឲ្យដឹងដែរថា ប្រជាពលរដ្ឋ ៧៧.៩១ភាគរយ ស្មើនឹងជាង ៧.១លាននាក់ បានមកចូលរួមបោះឆ្នោត ក្នុងចំណោមអ្នកដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង ៩.២លាននាក់។

លោក ប្រាជ្ញ ចន្ទ បានថ្លែងបន្តថា នៅព្រឹកថ្ងៃទី០៥ ខែមិថុនានេះ ចាប់ពីម៉ោង ៧ព្រឹក ការិយាល័យបោះឆ្នោតទូទាំងប្រទេស បានបើកដំណើរការទាំងអស់ មិនមានការិយាល័យណាមួយមិនបើកនោះទេ ចាប់ពីម៉ោង ៧ព្រឹកដល់ម៉ោង ៣រសៀល។

លោកបានថ្លែងបញ្ជាក់ទៀតថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ ដោយសារកិច្ចសហការល្អរវាងភាគីពាក់ព័ន្ធ ធ្វើឲ្យដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅដោយជោគជ័យ ក្នុងបរិយាកាសស្ងប់ស្ងាត់ គ្មានហិង្សា និងការគំរាមកំហែង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.