ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ៖​ បំពង់ព្រះរាម ជា​គុម្ភព្រឹក្សម្យ៉ាង វារលើដី ឬដុះតោងលើដើមជិតខាង មានចុងស្លឹករាងដូចបំពង់និងមានគម្របផង

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ៖​ បំពង់ព្រះរាម ជា​គុម្ភព្រឹក្សម្យ៉ាង វារលើដី ឬដុះតោងលើដើមជិតខាង មានចុងស្លឹករាងដូចបំពង់និងមានគម្របផង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ៖​ បំពង់ព្រះរាម ជា​គុម្ភព្រឹក្សម្យ៉ាង វារលើដី ឬដុះតោងលើដើមជិតខាង មានចុងស្លឹករាងដូចបំពង់និងមានគម្របផង

ភ្នំពេញ​៖​ លោក​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​នៅព្រឹកថ្ងៃ​សៅរ៍​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា​៖​ បំពង់ព្រះរាម ជា​គុម្ភព្រឹក្សម្យ៉ាង វារលើដី ឬដុះតោងលើដើមជិតខាង មានចុងស្លឹករាងដូចបំពង់និងមានគម្របផង។

ដើមបំពង់ព្រះរាម នេះមានដើមញី និងឈ្មោលផ្សេងគ្នា ដោយដើមឈ្មោលច្រើនមានផ្កាវែង ជាងដើមញី។ មំសភក្សរុក្ខជាតិនេះមានដុះតែនៅប្រទេសកម្ពុជាយើងទេ ហើយវាត្រូវបានគេរកឃើញដំបូងនៅលើកំពូលភ្នំបូគោ ក្នុងឆ្នាំ ១៩០៤។

លោករដ្ឋមន្ត្រី​ បានថ្លែងបន្តថា​ នៅប្រទេសកម្ពុជាយើង​សព្វថ្ងៃកំពុងមានការចាប់អារម្មណ៍ជាខ្លាំងនៅអំបូរផ្កាប្រភេទនេះ ព្រោះតែប្រជាជនទូទៅពុំដែលឃើញ និងរូបរាងរបស់វាមានលក្ខណៈប្លែកផងនោះ ពួកគេចាប់ផ្តើមបេះបោចនៅផ្កាទាំងនេះក្នុងលក្ខណៈជាការលេងសើចដោយពុំបានដឹងពីសារៈប្រយោជន៍របស់វាដែលមានដូចជា ៖

១.ទាក់ទាញសត្វល្អិតអោយមកធ្វើដំណើរលម្អងដល់រុក្ខជាតិនៅជិតខាងវា ។

២.ជួយបង្កើនជីវជាតិដល់ដីឬសរបស់វា និងដីនៅកន្លែងដែលវាដុះនោះក៏បានទទួលជីនេះដូចគ្នា ហើយវាអាចនិយាយបានដែរថា រុក្ខជាតិដែលនៅជិតខាងវានោះក៏រំពឹងជីដែលបានពីវាផងដែរ ដើម្បីបន្តការលូតលាស់។

៣.ទាក់ទាញទេសចរណ៍អោយមកទស្សនា ។

៤.ធ្វើជារុក្ខជាតិឱសថ ។

ដូចនេះសូមបងប្អូនមេត្តាកុំបេះបោចផ្ការបស់វាអី ព្រោះបើគ្មានផ្កា ក៏គ្មានទេសចរណ៍ ហើយបើគ្មានទេសចរណ៍ ប្រជាជនក៏គ្មានចំនូលដែរ៕

    

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.