ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

ប្រវត្តិខ្លះៗរបស់លោកគ្រូពេទ្យរូបសង្ហា និងជាបេក្ខជនCambodian Idol កំពុងល្បី ស៊ឹម ច័ន្ទពន្លឺ

ប្រវត្តិខ្លះៗរបស់លោកគ្រូពេទ្យរូបសង្ហា និងជាបេក្ខជនCambodian Idol កំពុងល្បី ស៊ឹម ច័ន្ទពន្លឺ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប្រវត្តិខ្លះៗរបស់លោកគ្រូពេទ្យរូបសង្ហា និងជាបេក្ខជនCambodian Idol កំពុងល្បី ស៊ឹម ច័ន្ទពន្លឺ

ចែករំលែក៖

    ភ្នំពេញ៖ មុននេះមានការចាប់អារម្មណ៍ខ្លាំងទៅលើកម្លោះសង្ហា ស៊ឹម ច័ន្ទពន្លឺដែលជាបេក្ខជនក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ថាមានទាំងទឹកដមសំនៀងពីរោះ និងរូបរាងស្រស់សង្ហា។ ពេលនេះយើងមកដឹងអំពីប្រវត្តិខ្លះៗរបស់បេក្ខជនរូបនេះ។

     ក្រោយឃើញសម្រស់គ្រូពេទ្យពន្លឺ រួច ធ្វើឱ្យហ្វេននារីៗចាប់ផ្តើមចាប់ចិត្ត និងបង្ហោះសារក្នុងន័យស្នេហាជាច្រើនលាយឡំនឹងពាក្យផ្អែមល្ហែមទៅកាន់គ្រូពេទ្យ និយាយឱ្យចំគឺញ៉ែគ្រូពេទ្យ តែម្តង ហើយមានហ្វេនខ្លះសួរថា លោកគ្រូពេទ្យមានប្រពន្ធឬនៅ? តើជាកូនកាត់វៀតណាមមែន?។  លោកស៊ឹម ច័ន្ទពន្លឺ អាយុ២៩ឆ្នាំ មានទឹកដីកំណើតនៅខេត្តតាកែវ ហើយក៏ជាគ្រូពេទ្យក្នុងមន្ទីរពេទ្យឯកជនមួយផងដែរ។ លោកធ្លាប់មានប្រវត្តិចូលប្រឡងក្នុងកម្មវិធីThe Voice នៅឯប្រទេសវៀតណាមថែមទៀតផងកាលពីឆ្នាំ២០១៨ ខណៈដែលលោក ទៅសិក្សានៅទីនោះ។លោកគ្រូពេទ្យមុខស្រស់រូបនេះបានចេញមុខបញ្ជាក់ច្បាស់ៗថា “អត់មានប្រពន្ធទេ សម្រាប់ clip Tik Tok ទាំងអស់គ្នាឃើញថាបងឱបក្មេងហ្នឹង គឺសុទ្ធតែឱបអ្នកជំងឺទាំងអស់ កូនរបស់អ្នកជំងឺទេ, បងនិយាយត្រង់ បងស៊ាំហើយរឿងស្រីបោក ស្អីក៏មានដែរ។  ច័ន្ទពន្លឺ បន្ថែមថា “និយាយទៅបើថាបងកូនកាត់ បងអត់ដឹងទេ ការណ៍ពិតបងចង់បាន បងកូនកាត់មែនតើ ព្រោះថាបើបងកូនកាត់ទៅមុខយើងគ្រាន់បើជាងហ្នឹងតិច ប៉ុន្តែបងកើតនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ពីថ្ងៃទី១០ ខែ៥ ឆ្នាំ១៩៩៣ បងកើតនៅក្នុងគ្រួសារមួយដែលនិយាយទៅជីតាបងគឺធ្វើនាយកសាលាបឋមសិក្សាតាកែវក្រុង ក៏ជាសាលាដែលបងរៀនដែរ ហើយបងមានអ៊ំមួយជាគ្រូប្រវត្តិវិទ្យា។

   លោកថា លោកមានអ៊ំម្នាក់ទៀតជាសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ ហើយម៉ាក់ប៉ារបស់បងនៅខេត្តតាកែវទាំងពីរ ប៉ានៅស្រុកសំរោង ម៉ាក់គាត់នៅស្រុកដូនកែវ អ៊ីចឹបងកើតមកគឺលោកអត់ដឹងថាពីមុនមានសែស្រឡាយអី អត់ទេ តែឥឡូវហ្នឹងលោកកើតមកជាសញ្ជាតិខ្មែរ ជាជនជាតិខ្មែរ ហើយលោកនិយាយខ្មែរ ប៉ុណ្ណឹង៕

        

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.