ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

នគរបាលរាជធានីភ្នំពេញ ជាង៤ពាន់នាក់ ត្រូវបានដាក់ពង្រាយការពារសន្តិសុខ និងសណ្តាប់ធ្នាប់តាមមណ្ឌលបោះឆ្នោតនៅថ្ងៃស្អែក

នគរបាលរាជធានីភ្នំពេញ ជាង៤ពាន់នាក់ ត្រូវបានដាក់ពង្រាយការពារសន្តិសុខ និងសណ្តាប់ធ្នាប់តាមមណ្ឌលបោះឆ្នោតនៅថ្ងៃស្អែក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ កម្លាំងនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋានជាង៤ពាន់នាក់ ត្រូវដាក់ពង្រាយរួចជាស្រេច ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់តាមគ្រប់ការិយាល័យបោះឆ្នោត ក្នុងរាជធានីភ្នំពេញ ដោយភាពទទួលខុសត្រូវលេីតួនាទីភារកិច្ចរបស់ខ្លួន។ នេះតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅថ្ងៃស្អែកយើងរួមជាមួយប្រជាការពារមួយចំនួន គឺយើងប្រើប្រាស់កម្លាំងជាង ៤,៦០០នាក់ ជាមួយប្រជាការពារ អញ្ចឹងមានន័យថា នៅមូលដ្ឋានខណ្ឌ ឬសង្កាត់ ណាដែលយើងប្រើប្រាស់កម្លាំងស្ទើរ អញ្ចឹងយើងប្រើបូករួមជាមួយកម្លាំងប្រជាការពារ»។

បន្ថែមពីនេះ អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ទាំងការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត គឺស្នងការនគរបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់កម្លាំងប្រហាក់ប្រហែលគ្នា ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមការិយាល័យបោះឆ្នោតនានា។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបន្តថា សម្រាប់នៅរាជធានីភ្នំពេញ មានការិយាល័យបោះឆ្នោតចំនួន២,១៩៧ការិយាល័យ។

សូមជម្រាបថា មានប្រជាពលរដ្ឋខ្មែរប្រមាណ ២៣០,៤៩៣នាក់ ក្នុងនោះមានស្រី ១២១,១៥៤នាក់ ត្រូវបានផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥។ នេះបើតាមរបាយការណ៍របស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន  ទទួលបាន។

បើតាមការគ.ជ.ប រហូតដល់ពេលនេះ មានពលរដ្ឋ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយនៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤,៩០៤,៨៣២នាក់ និងការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.