ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

កម្ពុជាបង្ហាញពីស្ថានការណ៍នយោបាយ និងដំណើរការបោះឆ្នោតជូន អ្នកសង្កេតការណ៍អន្ដរជាតិ

កម្ពុជាបង្ហាញពីស្ថានការណ៍នយោបាយ និងដំណើរការបោះឆ្នោតជូន អ្នកសង្កេតការណ៍អន្ដរជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២នេះ បានរៀបចំវេទិកាមួយ ដើម្បីបង្ហាញអំពី «ស្ថានការណ៍នយោបាយ និងដំណើរការបោះឆ្នោតនៅកម្ពុជា ជូនអ្នកសង្កេតការណ៍អន្ដរជាតិ» មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឈានមកដល់នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ស្អែកនេះ។

វាគ្មិនដែលចូលរួមធ្វើបទបង្ហាញរួមមាន តំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប), តំណាងក្រសួងមហាផ្ទៃ និងតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ។

សូមជម្រាបថា អ្នកសង្កេតការណ៍អន្តរជាតិ ដែលចូលរួមសង្កេតការណ៍ក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៖

*ទី១៖ តំណាងអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (Centralist Democrat International CDI-IDC)

*ទី២៖ តំណាងអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិប្រចាំអាស៊ីប៉ាស៊ីហ្វិក (Centralist Asia-Pacific Democrat International – CAPDI)

*ទី៣៖ តំណាងអង្គការសន្និសិទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (International Conference of the Asian Political Parties – ICAPP)

*ទី៤៖ តំណាងវេទិកាស្ថាប័នស្រាវជ្រាវសកល ២០២២ (Think Tank 2022 Global Forum)

*ទី៥៖ តំណាងសហគមន៍អន្តរសភាអាស៊ាន (ASEAN Inter-Parliament Association – AIPA)

*ទី៦៖ តំណាងសភាអន្តរជាតិដើម្បីសន្តិភាព និងភាពអត់ឱន (International Parliament for Tolerance and Peace – IPTP)

*ទី៧៖ តំណាងក្រុមអ្នកសង្កេតការណ៍ឯករាជ្យ (Independence Observer)

*ទី៨៖ តំណាងសហគមន៍ខ្មែរនៅក្រៅប្រទេស រួមមាន សហគមន៍ខ្មែរជីលីងតុន (Khmer Culture Association of Wellington Inc. New Zealand) និងសហគមន៍ខ្មែរនៅកូរ៉េ។

គួរបញ្ជាក់ថា ភ្នាក់ងារគណបក្សនយោបាយស្នើសុំចុះឈ្មោះដើម្បីសង្កេតមើលដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ សរុបមានចំនួន ៨៨,០៥០នាក់ ក្នុងនោះស្ត្រីមានចំនួន ២៦,១៥៥នាក់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.