
ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ប្តេជ្ញាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២២ ដែលមាន រូបសញ្ញាទេវតាបាចផ្កាឲ្យពរជ័យ
ថ្ងៃចេញផ្សាយៈ June 3, 2022
(ភ្នំពេញ)៖ នៅវេលាម៉ោង ៦ព្រឹក ថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២២ ថ្នាក់ដឹកនាំ និង ក្រុមការងារគណបក្សប្រជាជនខណ្ឌមានមានជ័យ បានហែរក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ តាមមូលដ្ឋានសង្កាត់ទាំង ៧ ក្នុងខណ្ឌមានជ័យ ដឹកនាំដោយ ឯកឧត្តម ប៉ា សុជាតិវង្ស អនុប្រធានក្រុមការងារគណបក្ស ប្រជាជនចុះជួយរាជធានីភ្នំពេញ និង ជាប្រធានក្រុមការងារគណបក្សចុះជួយខណ្ឌមានជ័យ៕ .






























