ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

លោក លឹម គានហោ បិទយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកពញាឮ ខេត្តកណ្តាល ដោយសូមពលរដ្ឋបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា ដើម្បីការអភិវឌ្ឍ និងជីវភាពកាន់តែប្រសើរ (Photo inside)

លោក លឹម គានហោ បិទយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកពញាឮ ខេត្តកណ្តាល ដោយសូមពលរដ្ឋបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា ដើម្បីការអភិវឌ្ឍ និងជីវភាពកាន់តែប្រសើរ (Photo inside)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្តាល)៖ លោក លឹម គានហោ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិក សមាជិកា យុវជន និងសកម្មជនគាំទ្រគណបក្សប្រជាជនកម្ពុជាប្រមាណ ១២០០០នាក់បិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅតាមមូលដ្ឋានស្រុកពញាឮ។

ពិធីបិទយុទ្ធនាការឃោសនារកសំឡេងក្នុងស្រុកពញាឮ ត្រូវបានធ្វើឡើងយ៉ាងកងរំពង ក្រោមសម្រែកនៃការគាំទ្រដ៏ខ្លាំងក្លាជាទីបំផុត។ បន្ទាប់ពីបានជួបជុំស្តាប់នូវការថ្លែងសារ និងការណែនាំនានារបស់លោក លឹម គានហោ ហើយនោះក្រុមការងារបក្សតាមឃុំក្នុងស្រុក ស្រែកនូវជយឃោស និងសារនយោបាយនានា ដើម្បីទាក់ទាញទឹកចិត្ត និងស្វែងរកការគាំទ្រពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។

ពិលើវេទិកាបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនាព្រឹកថ្ងៃទី០៣ ខែមិថុនា នេះ លោក លឹម គានហោ បានថ្លែងអំណរគុណដល់សមាជិក សមាជិកា កម្លាំងយុវជន និងសកម្មជនទាំងអស់នៅក្នុងស្រុក ដែលបានធ្វើសកម្មភាព ឃោសនា និងចុះជួបប្រជាពលរដ្ឋដោយផ្ទាល់នៅតាមខ្នងផ្ទះបង្រៀនពលរដ្ឋពីរបៀបគូសសន្លឹកឆ្នោត ព្រមទាំងបង្ហាញនូវគុណតម្លៃ ក៏ដូចជាកិច្ចប្រឹងប្រែងកសាងអភិវឌ្ឍន៍ជាតិ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។

ក្នុងថ្ងៃបិទយុទ្ធនាការនេះ លោកក៏បានឆ្លៀតរំលឹកពីគុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលធំៗជាច្រើនកើតចេញពីការដឹកនាំរបស់រាជរដ្ឋាភិបាល និងមេឃុំ/ចៅសង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា ក្នុងអាណត្តិកន្លងទៅ ក៏ដូចជាចាប់តាំងពីការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សកម្មភាពក្រុមការងារចុះមូលដ្ឋានទាំង១១ឃុំ ក្នុងស្រុកពញាឮ របស់គណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការបិទការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នាថ្ងៃចុងក្រោយនេះ មានសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាចូលរួមសរុបប្រមាណ ១២០០០នាក់ ដឹកនាំដង្ហែរក្បួនតាមឃុំនីមួយៗរួមមាន៖

*ទី១៖ លោក ស៊ិន វុទ្ធី ប្រធានគណ:ពង្រឹងឃុំភ្នំបាត និងក្រុមការងារ
*ទី២៖ លោក ថាំង វីយុទ្ធដា ប្រធានគណ:ពង្រឹងឃុំភ្នំកោះចិន និងក្រុមការងារ
*ទី៣៖ លោក ចាន់ ស៊ីណាត ប្រធានគណ:ពង្រឹងឃុំវិហារលួង និងក្រុមការងារ
*ទី៤៖ លោក ប៉ុញ សច្ច: ប្រធានគណ:ពង្រឹងឃុំកំពង់លួង និងក្រុមការងារ
*ទី៥៖ លោក ចាន់ យុត្ថា ប្រធានគណ:ពង្រឹងឃុំកំពង់អុស និងក្រុមការងារ
*ទី៦៖ លោក ពេជ្រ វាសនា ប្រធានគណ:ពង្រឹងឃុំឈ្វាំង និងក្រុមការងារ រួមទាំងសមាជិក
*ទី៧៖ លោក ម៉ី លីហួត ប្រធានគណ:ពង្រឹងឃុំពញាឮ និងក្រុមការងារ
*ទី៨៖ លោក លឹម វីរក្ស ប្រធានគណ:ពង្រឹងឃុំផ្សារដែក និងក្រុមការងារ
*ទី៩៖ លោក ម៉ៅ ហាក់ ប្រធានគណ:ពង្រឹងឃុំជ្រៃលាស់ និងក្រុមការងារ
*ទី១០៖ លោក ហៀង ម៉េង ប្រធានគណ:ពង្រឹងឃុំទំនប់ធំ និងក្រុមការងារ
*ទី១១៖ លោក មុយ មុនិន្ទ ប្រធានគណ:ពង្រឹងឃុំព្រែកតាទែន និងក្រុមការងារ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.