ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

លោក ស៊ុន ចាន់ថុល ដឹកនាំសមាជិកបក្សជិត ៧ពាន់នាក់ ស្វែងរកសន្លឹកឆ្នោតថ្ងៃចុងក្រោយ នៅស្រុកកោះធំ

លោក ស៊ុន ចាន់ថុល ដឹកនាំសមាជិកបក្សជិត ៧ពាន់នាក់ ស្វែងរកសន្លឹកឆ្នោតថ្ងៃចុងក្រោយ នៅស្រុកកោះធំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(កណ្តាល)៖ យុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ ដែលមានរយៈពេល១៤ថ្ងៃ តាមច្បាប់ស្តីពីការរៀបចំបោះឆ្នោតត្រូវបញ្ចប់នៅថ្ងៃទី០៣ ខែមិថុនានេះហើយ។ នៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ លោក ស៊ុន ចាន់ថុល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកោះធំ ខេត្តកណ្តាល បានដឹកនាំក្រុមការងារ សមាជិក សមាជិកា យុវជន និងសកម្មជនបក្សប្រជាជនកម្ពុជា ក្នុងស្រុកកោះធំ ជិត ៧ពាន់នាក់ បិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ។

បន្ទាប់ពីការជួបជុំគ្នាហើយនោះ លោក ស៊ុន ចាន់ថុល បានឈរលើរថយន្តចងរំលេចដោយទង់ជាតិ និងទង់បក្ស ស្រែកនូវជយឃោសនានា ដឹកនាំក្បួនដង្ហែតាមផ្លូវជាតិ និងចុះទៅតាមឃុំនានានៅទូទាំងស្រុកកោះធំ ប្រកបដោយភាពមហោឡារិកជាទីបំផុត។

លោក ស៊ុន ចាន់ថុល ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅតាមមូលដ្ឋានក្នុងក្រុកកោះធំនេះ មានការស្វាគមន៍ និងអបអរសាទរពីសំណាក់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗយ៉ាងច្រើនកុះករ ដោយបានបង្ហាញការគាំទ្រពេញទំហឹង ចំពោះគណបក្សប្រជាជនកម្ពុជា ក្នុងការដណ្តើមយកប្រៀបខ្លាំងប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាថ្ងៃទី៥ ខែមិថុនានេះ។

ថ្លែងនាឱកាសនោះលោក ស៊ុន ចាន់ថុល បានអំពាវនាវដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងស្រុកកោះធំ ប្រកាន់ខ្ជាប់ និងប្រតិបត្តិឱ្យបានត្រឹមត្រូវនូវក្រមសីលធម៌ទាំងឡាយដែលមានចែងក្នុងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដើម្បីធានាឱ្យបរិយាកាសនៅក្នុងដំណើរការឃោសនាបោះឆ្នោតស្ងប់ស្ងាត់ ថ្ងៃបោះឆ្នោត រាប់សន្លឹកឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលបោះឆ្នោតផ្លូវការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយសុខសុវត្ថិភាព។

លោក ស៊ុន ចាន់ថុល ក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋ និងសមាជិកសមាជិកាទាំងអស់ ទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ទាំងអស់គ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមាន រូបសញ្ញាទេវតាបាចផ្កា ឱ្យបានគ្រប់ៗគ្នា ដោយនាំយកទៅជាមួយនូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.