ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

លោក អូន ព័ន្ធមុនីរ័ត្ន ដឹកនាំគណៈប្រតិភូ និងសមាជិកគណបក្សប្រជាជនកម្ពុជា ជាង៣៥០០០នាក់ ដង្ហែបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅស្រុកចំនួន៣ នៃខេត្តកណ្ដាល

លោក អូន ព័ន្ធមុនីរ័ត្ន ដឹកនាំគណៈប្រតិភូ និងសមាជិកគណបក្សប្រជាជនកម្ពុជា ជាង៣៥០០០នាក់ ដង្ហែបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅស្រុកចំនួន៣ នៃខេត្តកណ្ដាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(កណ្ដាល)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការខេត្តកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្ដាល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំគណៈប្រតិភូ និងសមាជិកជាង ៣៥០០០នាក់ ហែគណបក្សបក្សប្រជាជនកម្ពុជា បិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥។

គណៈប្រតិភូ រួមមានលោក គង់ វិបុល អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកល្វាឯម លោក គុណ ញឹម រអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកៀនស្វាយ លោកគង់ សោភ័ណ្ឌ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល។

ការដង្ហែក្បួនឃោសនាគណៈបក្សដើម្បីរកសម្លេងឆ្នោតនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ បានចាប់ផ្ដើមដង្ហែរក្បួនដែលមានសមាជិកចូលរួមជាង ៣៥,០០០នាក់ ដែលផ្ដើមហែដំបូងចេញពីព្រុំប្រទល់ស្រុកកៀនស្វាយ រហូតទៅដល់ស្រុកល្វាឯម និងទៅកាន់ស្រុកខ្សាច់កណ្ដាលថែមទៀត។

ការហែក្បួនឃោសនារកសម្លេងឆ្នោតនេះទទួលបានការចូលរួមយ៉ាងកុះករពីសំណាក់យុវជន យុវតី ប្រជាពលរដ្ឋខ្មែរដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលបានដង្ហែដោយអ្នកខ្លះមានទាំងជិះរថយន្ត ជិះម៉ូតូ ហើយខ្លះថែមទាំងជិះគោយន្ត និងមធ្យោបាយផ្សេងៗទៀត ដែលកើតចេញពីទឹកចិត្តរបស់ពួកគាត់ ក្នុងការដង្ហែតាមក្រោយនៃក្បួនដង្ហែរបស់ក្រុមបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះដែរ គេសង្កេតឃើញភាពសប្បាយរីករាយ ការសាទរនិងស្វាគមន៍ប្រកបដោយទឹកមុខញញឹម សើចសប្បាយ ក្អាកក្អាយចេញពីចិត្ត ដែលរូបភាពនេះបង្ហាញពីប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍ ការរីកចម្រើន សេដ្ឋកិច្ចលូតលាស់ ប្រជាពលរដ្ឋមានជីវភាពធូរធា រហូតដល់អ្នកខ្លះមានថវិកាទិញរថយន្ត ទិញទាំងម៉ូតូ គោយន្តហើយបានដង្ហែក្បួនយ៉ាងសប្បាយរីករាយដោយខ្លះមានទាំងការចាក់បាសកម្សាន្ត និងស្រែក ជយោគណបក្សប្រជាជនកម្ពុជា រួមជាមួយនឹងការស្រែកពាក្យស្លោកជាច្រើនផ្សេងទៀត ក្នុងទិសដៅដើម្បីស្វែងរកសម្លេងឆ្នោតគាំទ្រពីប្រជាពលរដ្ឋនៅទូទាំងខេត្តកណ្ដាល។

ទន្ទឹមនឹងការហែបក្សនេះដែរ គេសង្កេតឃើញថា មានការរៀបចំសណ្ដាប់ធ្នាប់ សន្តិសុខបានយ៉ាងល្អប្រសើរពីសំណាក់អាជ្ញាធរទាំង ៣ស្រុក ក្នុងនោះឃើញថាមានការដង្ហែក្បួនដោយគ្មានការប៉ះពាល់គ្នា ឬក៏ប៉ះពាល់រវាងគណបក្សដទៃឡើយ ដោយគណបក្សទាំងអស់ពិសេសគឺគណបក្សប្រជាជនកម្ពុជា មានភាពថ្លៃថ្នូរ ឈរលើគុណធម៌ ដោយហែមានសីលធម៌ល្អបំផុត។

ថ្លែងមកកាន់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលនៅក្នុងអំឡុងពេលថ្ងៃនេះ ប្រជាពលរដ្ឋដែលចេញមកសាទរនៅលើដងផ្លូវនៅស្រុកកៀនស្វាយ ស្រុកល្វាឯម នៅស្រុកខ្សាច់កណ្ដាល បានប្រាប់ថា ពួកគាត់ស្រឡាញ់សុខសន្តិភាព ពួកគាត់ស្រឡាញ់សម្តេចតេជោ ហ៊ុន សែន ពួកគាត់ស្រឡាញ់គណបក្សប្រជាជនកម្ពុជា ទើបពួកគាត់ចេញមកក្រៅផ្ទះឈររង់ចាំក្បួនដង្ហែ របស់ប្រជាជនកម្ពុជាដែលពួកគាត់ចេញមក គឺចេញពីទឹកចិត្តបើទោះបីជារវល់កិច្ចការផ្ទះយ៉ាងណាក៏ដោយ ឬក៏រវល់កិច្ចការប្រចាំថ្ងៃយ៉ាងណាក៏ដោយ ក៏ពួកគាត់ត្រូវតែចេញមុខទទួលចេញមកអបអរសាទរផងដែរ ហើយប្ដេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីសុខសន្តិភាព ការអភិវឌ្ឍ ការរីកចម្រើន និងប្រទេសជាតិមានភាពរុងរឿងតទៅមុខជារៀងរហូត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.