ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានបង្ហាញលទ្ធផល នៃសវនាការជាសាធារណៈដោះស្រាយបណ្តឹង២ ពាក់ព័ន្ធនឹងសកម្មភាពរបស់បេក្ខជនគណបក្សភ្លើងទៀន នៅខេត្តកំពង់ចាម

គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានបង្ហាញលទ្ធផល នៃសវនាការជាសាធារណៈដោះស្រាយបណ្តឹង២ ពាក់ព័ន្ធនឹងសកម្មភាពរបស់បេក្ខជនគណបក្សភ្លើងទៀន នៅខេត្តកំពង់ចាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប ដែលមានសមាសភាព៩រូប ដឹកនាំដោយលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានបើកសវនាការជាសាធារណៈ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ដើម្បីដោះស្រាយសំណុំរឿង២ ប្តឹងតវ៉ា និងប្តឹងជំទាស់ទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ពាក់ព័ន្ធទៅនឹងសកម្មភាពរបស់បេក្ខជននៃគណបក្សភ្លើងទៀន ក្នុងអំឡុងពេល នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។

ក្នុងសំណុំរឿងលេខ ១៤៨ ដើមបណ្ដឹងឈ្មោះ គង់ រ៉ៃយ៉ា ភេទប្រុស កើតថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៩១ មានទីលំនៅភូមិខ្ពបលើ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ជាបេក្ខជនគណបក្សភ្លើងទៀន ឃុំស្តៅ បានប្តឹងជំទាស់ទៅនឹងសេចក្តីសម្រេចលេខ ០០៦/២២ គធ.ខប ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ដែលបានសម្រេចផាកពិន័យជាប្រាក់ចំនួន ៥,០០០,០០០រៀល មកលើខ្លួន ពីបទចែកថវិកា និងសម្ភារឃោសនាបោះឆ្នោតទៅឱ្យគណបក្សភ្លើងទៀន ចំនួន ១១ឃុំ ក្នុងស្រុកកងមាស។

ក្នុងសំណុំរឿងលេខ ១៤៩ ដើមបណ្ដឹងឈ្មោះ គា អ៊ាវ ភេទប្រុស កើតថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៦៩ មានទីលំនៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ជាមេធាវីតំណាង អាណត្តិឱ្យឈ្មោះ ជិន ដាវី បានប្តឹងសុំតវ៉ាទៅនឹងសេចក្តីសម្រេចលេខ ០០៦/២២ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម មិនបានធ្វើការសម្រេចលើចំណុចដកសិទ្ធិបោះឆ្នោត និងលុបឈ្មោះចេញ ពីបញ្ជីបេក្ខជនគណបក្សភ្លើងទៀន ចំនួន១៥រូប ដែលនាំគ្នាផ្តល់អំណោយជាថវិកា និងសម្ភារមួយចំនួនក្នុងអំឡុងពេលឃោសនាបោះឆ្នោត។

បន្ទាប់ពីបានស្ដាប់ការឆ្លើយបំភ្លឺរបស់មេធាវីតំណាង ព្រមទាំងបានពិនិត្យកំណត់ហេតុសាកសួរដើមបណ្តឹង មេធាវីតំណាងដើមបណ្តឹងពាក់ព័ន្ធនឹងសំណុំរឿងខាងលើ ក្រោយពីបានពិភាក្សាស្របតាមច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ រួចមក ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប យល់ឃើញថា សេចក្ដីសម្រេចលេខ ០០៦/២២ គធ.ខប ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម គឺជាការសម្រេចក្នុងសមត្ថកិច្ច និងជាមូលវិចារអធិបតេយ្យរបស់ក្រុមប្រឹក្សាជំនុំជម្រះ នៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម និងពុំមានមូលដ្ឋានគតិយុត្តពេញលេញនៅឡើយ។

ដូចនេះក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប បានសម្រេច៖

*លុបចោលការផាកពិន័យឈ្មោះ គង់ រ៉ៃយ៉ា ចំនួន ៥,០០០,០០០រៀល។
*រក្សាសិទ្ធិបោះឆ្នោត និងរក្សាឈ្មោះក្នុងបញ្ជីបេក្ខជនគណបក្សភ្លើងទៀនទាំង១៥រូប៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.