លោកបានបញ្ជាក់បន្ថែមថាៈ បន្តទៅមុខគណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ជាអ្នកដឹកនាំផ្ទាល់ បានប្តេជ្ញាខិតខំប្រឹងប្រែងបង្កើត នូវសមិទ្ធផលវិជ្ជមាន ឱ្យបានច្រើន បន្ថែមទៀត ជាពិសេសការបន្តថែរក្សាសុខសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងការអភិវឌ្ឍឥតឈប់ឈរ សម្រាប់និរន្តរភាពយូរអង្វែងច្រើនជំនាន់តរៀងទៅ។ ដូច្នេះ សូមបន្តមានជំនឿជឿជាក់លើ សម្តេចតេជោ ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្ស គ្រប់លំដាប់ថ្នាក់ តាមរយៈការបោះឆ្នាត ផ្តល់ឱកាសជូន គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកអភិវឌ្ឍនភាពរុងរឿង ស្មើមុខស្មើមាត់ លើឆាកអន្តជាតិ ទាំងក្នុងតំបន់ និងទូទាំងសាកលលោក។លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថាៈ ក្នុងយុទ្ធនាឃោសនា សម្រាប់ការបោះឆ្នោត ឃុំ-សង្កាត់ អាណត្តិទី៥ រយៈពេល ១៤ ថ្ងៃនេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅទូទាំងប្រទេស ក៏ដូចជា ក្នុងស្រុកមេមត់ផ្ទាល់ បានធ្វើការអបអរសាទរ នូវសមិទ្ធផលដែលសម្រេចបានរួមគ្នា ក្នុងបុព្វហេតុជាតិ និងប្រជាជន ជាច្រើនសន្ធឹកសន្ធាប់ ក្នុងរយៈកាល ៤៣ ឆ្នាំមកនេះ ជាពិសេស ក្នុងដំណាក់កាល ដែលប្រទេស បានជួបនូវបញ្ហាលំបាកស្មុគ្រស្មាញបំផុត ជាអាទិ៍ ការរំដោះប្រជាជន និងប្រទសជាតិ ចេញពីការកាប់សំលាប់រង្គាល នៃរបបប៉ុលពត, ការនាំមកនូវសន្តិភាព ពេញលេញ ទូទាំងប្រទេស ដោយបានបញ្ចប់សង្គ្រាម រវាងជាតិខ្មែរ, ហើយដំណាក់កាល ចុងក្រោយនេះ គឺបានការពារអាយុជីវិតប្រជាពលរដ្ឋ ពីការរាតត្បាត នៃជំងឺដ៏កាចសាហាវ កូវីដ-១៩ តាមរយៈការផ្តល់សេវាព្យាបាល និងការចាក់ថ្នាំវ៉ាក់សាំងការពារ បានរហ័សទាន់ ពេលវេលា។
សក្ខីភាពនៃសមិទ្ធផល ដែលសម្រេចបានដ៏លើសលប់ទាំងនេះ សរបញ្ជាក់ថា គណបក្ស ប្រជាជនកម្ពុជា ពិតជាបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត និងធនធាន ដោយមិនគិត ពីអាយុជីវិត និងការលំបាក សំដៅធ្វើយ៉ាងណាអនុវត្តតួនាទី និងភារកិច្ច បម្រើជាតិ មាតុភូមិ និងប្រជាជនឱ្យបានសុខសាន្ត។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានអរគុណគណៈកម្មាធិការគណបក្សខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងសាខាបក្សភូមិ ព្រមទាំងក្រុមការងារចុះមូលដ្ឋាន គ្រប់យន្តការ នៅទូទាំងប្រទេស ដែលបាននៅកៀកជិតស្និទ្ធ បម្រើប្រជាជនដូចភ្លៀងរលឹម ដោយមិនគិតពី ការនឿយហត់ និងលះបង់គ្រប់បែបយ៉ាង ដើម្បីផ្តល់ភាពកក់ក្តៅ និងស្នាមញញឹម ជូនប្រជាពលរដ្ឋ តាមមូលដ្ឋាន រហូតទទួលបាននូវទំនុកចិត្តដ៏លើសលប់ ក្នុងគ្រប់អាណត្តិ នៃការបោះឆ្នោត កន្លងមក៕








