ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

​លោក ហ៊ុន ម៉ា​ណែ​ត ៖ គណបក្ស​ប្រជាជន​កម្ពុជា មាន​ភាពរឹងមាំ គឺ​ដោយសារ​កម្លាំង សាមគ្គីភាព ដ៏​ស្អិតរ​មួ​តរបស់​ថ្នាក់ដឹកនាំ និង​ប្រតិបត្តិ​ករ គ្រប់លំដាប់​ថ្នាក់​

​លោក ហ៊ុន ម៉ា​ណែ​ត ៖ គណបក្ស​ប្រជាជន​កម្ពុជា មាន​ភាពរឹងមាំ គឺ​ដោយសារ​កម្លាំង សាមគ្គីភាព ដ៏​ស្អិតរ​មួ​តរបស់​ថ្នាក់ដឹកនាំ និង​ប្រតិបត្តិ​ករ គ្រប់លំដាប់​ថ្នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

​លោក ហ៊ុន ម៉ា​ណែ​ត ៖ គណបក្ស​ប្រជាជន​កម្ពុជា មាន​ភាពរឹងមាំ គឺ​ដោយសារ​កម្លាំង សាមគ្គីភាព ដ៏​ស្អិតរ​មួ​តរបស់​ថ្នាក់ដឹកនាំ និង​ប្រតិបត្តិ​ករ គ្រប់លំដាប់​ថ្នាក់​

  ភ្នំពេញៈ លោក ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​យុវជន​គណបក្ស​ថ្នាក់កណ្តាល និង​ជា​អនុប្រធាន​ក្រុមការងារ គណបក្ស​ថ្នាក់កណ្តាល ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ ទទួលបន្ទុក លើ​ការងារ​យុវជន បានបញ្ជាក់​ថាៈ គណ​ប្រជាជន​កម្ពុជា មាន​ភាពរឹងមាំ គឺ​ដោយសារ​កម្លាំង សាមគ្គីភាព​ដ៏​ស្អិតរ​មួ​ត របស់​ថ្នាក់ដឹកនាំ និង​ប្រតិបត្តិ​ករ គ្រប់លំដាប់​ថ្នាក់ រួមជាមួយ​នឹង​ការ គាំទ្រ លើសលប់​ពី​សំណាក់​ប្រជាជន ជា​ម្ចាស់​ស្រុក ដែល​បាន​បង្កឱ្យមាន​ឱកាស​ប​ម្រើ កសាង និង​អភិវឌ្ឍន៍​ប្រទេស​គ្រប់​អាណត្តិ កន្លងមក​។ ការបញ្ជាក់​នេះ ក្នុង​ពិធី​បិទ​យុទ្ធនាការ ឃោសនាបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ នៅ​ឃុំ​ដារ ឃុំ​ត្រ​មូង ឃុំ​មេមត់ ឃុំ​រូង ឃុំ​ចាន់​មូល ឃុំ​ជាំ និង​ឃុំ​ជាំ​ក្រវៀន ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាលពី​ព្រឹក ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២២​។​
​លោក​បានបញ្ជាក់​បន្ថែម​ថាៈ បន្ត​ទៅមុខ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន សម្តេច​តេ​ជោ ជា​អ្នកដឹកនាំ​ផ្ទាល់ បាន​ប្តេជ្ញា​ខិតខំ​ប្រឹងប្រែង​បង្កើត នូវ​សមិទ្ធផល​វិជ្ជមាន ឱ្យបាន​ច្រើន បន្ថែមទៀត ជាពិសេស​ការបន្ត​ថែរក្សា​សុខសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និង​ការអភិវឌ្ឍ​ឥតឈប់ឈរ សម្រាប់​និរន្តរភាព​យូរអង្វែង​ច្រើន​ជំនាន់​តរៀង​ទៅ​។ ដូច្នេះ សូម​បន្ត​មាន​ជំនឿ​ជឿជាក់​លើ សម្តេច​តេ​ជោ ថ្នាក់ដឹកនាំ និង​មន្ត្រី​គណបក្ស គ្រប់លំដាប់​ថ្នាក់ តាមរយៈ​ការបោះ​ឆ្នា​ត ផ្តល់ឱកាស​ជូន គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​ដឹកនាំ​នាវា​កម្ពុជា ឆ្ពោះទៅរក​អភិវឌ្ឍន​ភាពរុងរឿង ស្មើមុខស្មើមាត់ លើ​ឆាក​អន្តជាតិ ទាំង​ក្នុង​តំបន់ និង​ទូទាំង​សាកលលោក​។​​លោក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថាៈ ក្នុង​យុទ្ធនា​ឃោសនា សម្រាប់​ការបោះឆ្នោត ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ រយៈពេល ១៤ ថ្ងៃនេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ទូទាំងប្រទេស ក៏ដូចជា ក្នុងស្រុក​មេមត់​ផ្ទាល់ បានធ្វើការ​អបអរសាទ​រ នូវ​សមិទ្ធផល​ដែល​សម្រេចបាន​រួមគ្នា ក្នុង​បុព្វហេតុ​ជាតិ និង​ប្រជាជន ជាច្រើន​សន្ធឹកសន្ធាប់ ក្នុង​រយៈកាល ៤៣ ឆ្នាំ​មកនេះ ជាពិសេស ក្នុងដំណាក់កាល ដែល​ប្រទេស បាន​ជួប​នូវ​បញ្ហាលំបាក​ស្មុ​គ្រ​ស្មាញ​បំផុត ជាអាទិ៍ ការរំដោះ​ប្រជាជន និង​ប្រ​ទស​ជាតិ ចេញពី​ការកាប់សំលាប់​រង្គាល នៃ​របប​ប៉ុលពត​, ការនាំមក​នូវ​សន្តិភាព ពេញលេញ ទូទាំងប្រទេស ដោយបាន​បញ្ចប់សង្គ្រាម រវាង​ជាតិខ្មែរ​, ហើយ​ដំណាក់កាល ចុងក្រោយ​នេះ គឺ​បាន​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ ពី​ការ​រាតត្បាត នៃ​ជំងឺ​ដ៏​កាច​សាហាវ កូ​វីដ​-១៩ តាមរយៈ​ការផ្តល់សេវា​ព្យាបាល និង​ការចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ បាន​រហ័ស​ទាន់ ពេលវេលា​។​

​សក្ខីភាព​នៃ​សមិទ្ធផល ដែល​សម្រេចបាន​ដ៏​លើសលប់​ទាំងនេះ សរ​បញ្ជាក់ថា គណបក្ស ប្រជាជន​កម្ពុជា ពិតជា​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត និង​ធនធាន ដោយ​មិន​គិត ពី​អាយុជីវិត និង​ការលំបាក សំដៅ​ធ្វើយ៉ាងណា​អនុវត្ត​តួនាទី និង​ភារកិច្ច បម្រើ​ជាតិ មាតុភូមិ និង​ប្រជាជន​ឱ្យបាន​សុខសាន្ត​។​

​ជាមួយគ្នានេះ លោក ហ៊ុន ម៉ា​ណែ​ត បាន​អរគុណ​គណៈកម្មាធិការ​គណបក្ស​ខេត្ត ក្រុង​-​ស្រុក ឃុំ​-​សង្កាត់ និង​សាខា​បក្ស​ភូមិ ព្រមទាំង​ក្រុមការងារ​ចុះ​មូលដ្ឋាន គ្រប់​យន្តការ នៅ​ទូទាំងប្រទេស ដែល​បាន​នៅ​កៀក​ជិតស្និទ្ធ បម្រើប្រជាជន​ដូច​ភ្លៀងរលឹម ដោយ​មិន​គិតពី ការនឿយហត់ និង​លះបង់​គ្រប់បែបយ៉ាង ដើម្បី​ផ្តល់​ភាពកក់ក្តៅ និង​ស្នាមញញឹម ជូន​ប្រជាពលរដ្ឋ តាម​មូលដ្ឋាន រហូត​ទទួលបាន​នូវ​ទំនុកចិត្ត​ដ៏​លើសលប់ ក្នុង​គ្រប់​អាណត្តិ នៃ​ការបោះឆ្នោត កន្លងមក​៕/V​

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.