ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

ពិធីត្រួតពិនិត្យការងារអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ២០២២ របស់កងរាជអាវុធហត្ថខេត្តព្រះវិហារ!

ពិធីត្រួតពិនិត្យការងារអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ២០២២ របស់កងរាជអាវុធហត្ថខេត្តព្រះវិហារ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពិធីត្រួតពិនិត្យការងារអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ២០២២ របស់កងរាជអាវុធហត្ថខេត្តព្រះវិហារ!

(ព្រះវិហារ)៖ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីត្រួតពិនិត្យការងារអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរទាំង០៧ នាយការិយាល័យ ជំនួយការ មេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការមូលដ្ឋាន ក្រុង/ស្រុក ជាច្រើនរូបផងដែរ។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលបានមកពីការខិតខំប្រឹងប្រែងយកអស់ស្មារតីទទួលខុសត្រូវ របស់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ក្នុងការអនុវត្តតួនាទីភារៈកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ខែឧសភា បានយ៉ាងល្អប្រសើរនាពេលកន្លងមក និងត្រូវតែបន្តទិសដៅការងារខែមិថុនា ឆ្នាំ២០២២ ឱ្យបានយ៉ាងល្អបន្ថែមទៀត។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានធ្វើការផ្តាំផ្ញើដល់កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារទាំងអស់ ត្រូវតែអនុវត្តនូវការងារជំនាញ ការងាររដ្ឋបាលទូទៅ ការងារបង្ការ ត្រូវចូលរួមសហការណ៍ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក។ ចំពោះការងារបង្រ្កាបពាក់ព័ន្ធនឹងបទល្មើសទូទៅ ត្រូវរាយការណ៍មកកាន់ទីបញ្ជាការតាមមន្ទីរជំនាញ ក្នុងករណីចាំបាច់បន្ទាន់ ត្រូវរាយការណ៍ និងសុំបទបញ្ជាពីមេបញ្ជាការ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានធ្វើការផ្តាំផ្ញើនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងមានតម្លៃរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ត្រូវប្រកាន់ខ្ជាប់លក្ខណៈសម្បត្តិ ០៥ចំណុច ដើម្បីក្លាយជាមន្រ្តីកងរាជអាវុធហត្ថគំរូ វិធានការផ្ទៃក្នុងកងរាជអាវុធហត្ថ ០៩ចំណុច និងរូបមន្តគ្រប់គ្រងបុគ្គលិក ដែលមេបញ្ជាការអង្គភាព ឬប្រធានស្ថាប័ននីមួយៗ ត្រូវមាន ៧ចំណុច៖ ហូប ស្លៀកពាក់ ស្នាក់នៅ ការថែទាំសុខភាព អប់រំរៀនសូត្រ មធ្យោបាយធ្វើដំណើរកំសាន្តសប្បាយ និងដោះស្រាយទុក្ខលំបាក៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.