ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

ក្រុមការងារទី៥​ ទទួលបន្ទុកស្រុកពួក​ ចុះពិនិត្យ​ និងស្រាវជ្រាវបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់បឹងទន្លេសាប​ ស្ថិតក្នុងភូមិសាស្រ្តស្រុកពួក ខេត្តសៀមរាប

ក្រុមការងារទី៥​ ទទួលបន្ទុកស្រុកពួក​ ចុះពិនិត្យ​ និងស្រាវជ្រាវបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់បឹងទន្លេសាប​ ស្ថិតក្នុងភូមិសាស្រ្តស្រុកពួក ខេត្តសៀមរាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រុមការងារទី៥​ ទទួលបន្ទុកស្រុកពួក​ ចុះពិនិត្យ​ និងស្រាវជ្រាវបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់បឹងទន្លេសាប​ ស្ថិតក្នុងភូមិសាស្រ្តស្រុកពួក ខេត្តសៀមរាប

ខេត្ត​សៀមរាប ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​សៀមរាប​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០២២នេះថា​៖​ លោក​ សុិន​ ចាន់ថុល​ អភិបាលស្រុកពួក​ តំណាងលោក​ ប្រាក់​ សោភ័ណ​ អភិបាលរងខេត្តសៀមរាប​ និងជាប្រធានក្រុមការងារទី៥​ បានចុះពិនិត្យទីតាំងដីភូមិឋាន​រស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិពោធិ៍​ និងភូមិទ្រាយ​ ស្ថិតក្នុងឃុំពោធិ៍ទ្រាយ​ ស្រុកពួក​ ខេត្តសៀមរាប​ ដោយមានការអញ្ជេីញចូលរួមពីក្រុមការងារសាលាខេត្ត លោក​ ប្រធានមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដីខេត្ត​ ថ្នាក់ដឹកនាំស្រុក​ អធិការស្រុក​កងរាជអាវុធហត្ថស្រុក​ និងមន្រ្តីជំនាញសាលាស្រុក តំណាងមន្ទីរធនធានទឹក​ និងឧតុនិយមខេត្ត. មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្ត អាជ្ញាធរឃុំ​ ភូមិ​ និងអ្នកពាក់ព័ន្ធនានា។

នៅក្នុងការចុះពិនិត្យ​ទីតាំងជាក់ស្តែងនេះ​ ធ្វើ​ឡើងកាលពីថ្ងៃទី២៩​ ខែឧសភា​ ឆ្នាំ២០២២ម្សិលមិញនេះ​ ក្រុមការងារ​ បានថតរូបភាពលើអាកាស ដេីម្បីផ្តិតយករូបភាពខ្នងផ្ទះ​របស់ប្រជាពលរដ្ឋទាំងនៅលេីគោក​ និងផែលេីទឹក។ 

សូមបញ្ជាក់ផងដែរថា​ ប្រជាពលរដ្ឋរស់នៅក្នុងភូមិពោធិ៍មានចំនួន​ ១៦៧គ្រួសារ​ ប្រជាពលរដ្ឋ​ចំនួន​ ៥៨៦នាក់​ (ប្រុស​ ២៧៥នាក់)​ និងមានខ្នងផ្ទះចំនួន​ ១៤៦ខ្នង ក្នុងនោះខ្នងផ្ទះលេីគោក​មានចំនួន​ ១៧ខ្នង​ ខ្នងផ្ទះលេីផែមានចំនួន​ ៨៨ខ្នង​ និងខ្នងផ្ទះដែលប្រជាពលរដ្ឋបានធ្វេីការតាំងទីលំនៅលេីទឹកចំនួន​ ២០ខ្នងផ្ទះ​ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ​ ខេត្តបាត់ដំបង។ 

ដោយឡែកប្រជាពលរដ្ឋរស់នៅក្នុងភូមិទ្រាយមានចំនួន​ ៣២០គ្រួសារ​ ប្រជាពលរដ្ឋចំនួន​ ១៤៧៣នាក់​ (ប្រុស​ ៧៣៤នាក់)​ និងមានខ្នងផ្ទះចំនួន​ ៣៦១ខ្នង​ ក្នុងនោះខ្នងផ្ទះលេីគោកមានចំនួន​ ៤០ខ្នង​ ខ្នងផ្ទះលេីផែមានចំនួន​ ១៧៧ខ្នង​ និងខ្នងផ្ទះដែលប្រជាពលរដ្ឋបានធ្វេីការតាំងទីលំនៅលេីទឹក​ និងលេីគោកចំនួន​ ១០៣ខ្នងផ្ទះ​ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ​ ខេត្តបាត់ដំបង៕

            

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.