ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

ប្រធាន, អនុប្រធាន និងសមាជិក គ.ជ.ប ត្រូវបានព្យួរសិទ្ធិបោះឆ្នោតបណ្ដោះអាសន្ន

ប្រធាន, អនុប្រធាន និងសមាជិក គ.ជ.ប ត្រូវបានព្យួរសិទ្ធិបោះឆ្នោតបណ្ដោះអាសន្ន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានព្យួរសិទ្ធិបោះឆ្នោតបណ្ដោះអាសន្ន សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ គ.ជ.ប បានបញ្ជាក់ថា ក្រៅពីប្រធាន ដែលត្រូវបានព្យួរសិទ្ធិបោះឆ្នោតបណ្ដោះអាសន្នហើយនោះ អនុប្រធាន និងសមាជិក សរុបទាំងចំនួន៩រូប ក៏ត្រូវបានព្យួរសិទ្ធិបោះឆ្នោតដូចគ្នានេះដែរ។

សេចក្ដីសម្រេចដដែលបានឲ្យដឹងថា អ្នកដែលត្រូវបានព្យួរសិទ្ធិបោះឆ្នោតទាំង៩នាក់រួមមាន៖

*ទី១៖ លោក ប្រាជ្ញ ចន្ឌ
*ទី២៖ លោក នុត សុខុម
*ទី៣៖ លោក មាន សទិ
*ទី៤៖ លោក ឌឹម សុវណ្ណារុំ
*ទី៥៖ លោក ឌុច សុន
*ទី៦៖ លោក ហ៉ីង ធិឫទ្ធិ
*ទី៧៖ លោក ឯម សុផាត
*ទី៨៖ លោក ហ៊ែល សារ៉ាត់
*ទី៩៖ លោក ហង្ស ពុទ្ធា។

បន្ថែមលើសេចក្តិសម្រេចរបស់ខ្លួន លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន នៅមុននេះបន្តថា «ការសម្រេចព្យួរសិទ្ធិបោះឆ្នោតជាបណ្ដោះអាសន្នប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប នេះ គឺធ្វើឡើងតាមច្បាប់ស្តីពីការបង្កើតស្ថាប័ន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីធានាអព្យាក្រឹត្យភាព ហើយប្រធាន អនុប្រធាន និងសមាជិកទាំង៩រូប ក្រោយពេលឈប់តួនាទី សមាជិក គ.ជ.ប រយៈពេល២ឆ្នាំ គឺមិនអនុញ្ញាតឱ្យចូលធ្វើសកម្មភាពនយោបាយជាមួយគណបក្សណាមួយនោះទេ»។

អ្នកនាំពាក្យរូប នេះ បានបញ្ជាក់ថា «ដោយឡែកព្រះមហាក្សត្រ និងសម្តេចម៉ែទ្រង់មានសិទ្ធិ ប៉ុន្តែព្រះអង្គទាំងពីរ ទ្រង់ក៏មិនយាងទៅបោះឆ្នោតដែរ»។

គួរជម្រាបថា ការព្យួរសិទ្ធិបោះឆ្នោត ប្រធាន អនុប្រធាន និងសមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ ត្រូវបានធ្វើឡើងដើម្បីធានាដល់អព្យាក្រឹត្យដល់ដំណើការ នៃការបោះឆ្នោត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.