ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

អតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូក០១ក្រុម បានមូលមតិគ្នា គោរពអញ្ជើញ អតីតលោកគ្រូអ្នកគ្រូ បងប្អូនមិត្តភក្តិរួមជំនាន់ រួមសាលាបាក់ទូកឆ្នាំ ១៩៨០-១៩៨៩ ចូលរួមជួបជុំនិងពិសារអាហាររួមគ្នា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ

អតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូក០១ក្រុម បានមូលមតិគ្នា គោរពអញ្ជើញ អតីតលោកគ្រូអ្នកគ្រូ បងប្អូនមិត្តភក្តិរួមជំនាន់ រួមសាលាបាក់ទូកឆ្នាំ ១៩៨០-១៩៨៩ ចូលរួមជួបជុំនិងពិសារអាហាររួមគ្នា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូក០១ក្រុម បានមូលមតិគ្នា គោរពអញ្ជើញ អតីតលោកគ្រូអ្នកគ្រូ បងប្អូនមិត្តភក្តិរួមជំនាន់ រួមសាលាបាក់ទូកឆ្នាំ ១៩៨០-១៩៨៩ ចូលរួមជួបជុំនិងពិសារអាហាររួមគ្នា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ

1

នាល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ អតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូក០១ក្រុម បានមូលមតិគ្នា គោរពអតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូក០១ក្រុម បានមូលមតិគ្នា គោរពអញ្ជើញ អតីតលោកគ្រូអ្នកគ្រូ បងប្អូនមិត្តភក្តិរួមជំនាន់ រួមសាលាបាក់ទូកឆ្នាំ ១៩៨០-១៩៨៩ ចូលរួមជួបជុំនិងពិសារអាហាររួមគ្នា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញអញ្ជើញ អតីតលោកគ្រូអ្នកគ្រូ បងប្អូនមិត្តភក្តិរួមជំនាន់ រួមសាលាបាក់ទូកឆ្នាំ ១៩៨០-១៩៨៩ ចូលរួមជួបជុំនិងពិសារអាហាររួមគ្នា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ អតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូក ដែលផ្តួចផ្តើមប្រមូលផ្តុំគ្នាឡើង ដោយលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាប់តាំងពីឆ្នាំ២០១៤ តាមរយៈចងក្រងក្រុមក្នុងបណ្តាញទំនាក់ទំនងសង្គម បន្ទាប់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានផ្លាស់ពីមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មកកាន់តំណែងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងគោលបំណងរំលឹកនូវអនុស្សាវរីយ៍ ដែលធ្លាប់មានជាមួយគ្នាក្នុងគ្រាកន្លងមក តាមដានសុខទុក្ខគ្នាទៅវិញទៅមក និងជួយយកអាសារគ្នាក្នុងគ្រាមានអាសន្ន ហើយតែងតែប្រារព្ធពិធីជួបជុំគ្នា ជារៀងរាល់ឆ្នាំ និងបំពេញសកម្មភាពមនុស្សធម៌ ធ្វើពិធីរំលឹកគុណអតីតលោកគ្រូអ្នកគ្រូ កសាងសមិទ្ធិផលនានាក្នុងសាលាបាក់ទូក និងជាពិសេស គឺតែងតែរួមសាមគ្គីចែករំលែក ធនធានជួយគ្នាគ្រប់ពេលដែល លោកគ្រូ អ្នកគ្រូ និងមិត្តក្នុងក្រុម ជួបការលំបាក រហូតបង្កើតជាពាក្យស្លោកប្រចាំក្រុម ដែលមានខ្លឹមសារថា “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក”។ តែដោយសារ មានបញ្ហាជំងឺឆ្លងកូវីដ-១៩ បានធ្វើឲ្យក្រុមមិត្តិរួមជំនាន់មួយនេះ អាកខានមិនបានជួបជុំគ្នាអស់ពេល២ឆ្នាំ។ ក្នុងរយៈពេល២ឆ្នាំដែលមិនបានជួបគ្នាផ្ទាល់ ម្នាក់ៗបានត្រឹមទំនាក់ទំនងដឹងសុខទុក្ខគ្នា តាមរយៈការជជែកក្នុងក្រុមនៃបណ្តាញទំនាក់ទំនងសង្គម ។ ហើយក្នុងអំឡុង២ឆ្នាំនេះផងដែរ មានមិត្តភក្តិ លោកគ្រូអ្នកគ្រូខ្លះ ជួបប្រទះការខ្វះខាត ជួបការឆ្លងជំងឺកូវីដ-១៩ក្នុងគ្រួសារ តែមិត្តផ្សេងទៀតបានត្រឹមចូលរួម ពីចម្ងាយ ជាសម្ភារៈ ថ្នាំសង្កូវ និងថិវិកាប៉ុណ្ណោះ។ 

ក្នុងឱកាសដែលមានវត្តមាន របស់អតីតលោកគ្រូអ្នកគ្រូនៃសាលាបាក់ទូក ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អតីតមិត្តរួមជំនាន់ រួមសាលាបាក់ទូកឆ្នាំ ១៩៨០-១៩៨៩ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបានថ្លែងថា ការជួបជុំគ្នានៅថ្ងៃនេះ គឺជាសំណាង ដែលបានមកពីការដឹកនាំដ៏ឈ្លៀសវាងវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចមានទស្សនៈវិស័យវែងឆ្ងាយ ច្បាស់លាស់ ធ្វើឲ្យកម្ពុជាឆ្លងផុតពី គ្រោះមហន្តរាយនៃជំងឺឆ្លងកូវីដ-១៩ យ៉ាងឆាប់រហ័ស ជាពិសេសនោះគឺ អរគុណសន្តិភាព ដែលផ្តើមចេញពី ការយកជីវិតធ្វើដើមទុន របស់សម្តេច តេជោ ហ៊ុន សែន ឆ្ពោះទៅរកការរំដោះជាតិ ឲ្យរួចផុតពីរបបវាលពិឃាត និងមាននយោបាយ ឈ្នះ ឈ្នះ ដែលដាក់ចេញដោយសម្តេច បានរំលាយទាំងស្រុងនូវអង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហម នាំយកនូវសន្តិភាពពេញលេញ ជូនជាតិមាតុភូមិកម្ពុជា ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ធ្វើឲ្យម្នាក់ៗ មានសិទ្ធិសេរីភាពពេញលេញ ទាំងការសិក្សា ការប្រកបរបរចិញ្ចឹមជីវិត ការគោរពនិងជឿលើជំនឿសាសនា ការធ្វើដំណើរកំសាន្តក្នុងនិងក្រៅប្រទេស ជាពិសេសគឺការជួបជុំដែលប្រកបដោយភាពស្និទ្ធិស្នាលនិងសប្បាយរីករាយ ដូចក្នុងថ្ងៃនេះ។ អតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូក បានមូលមតិគ្នារំលេចនូវផ្ទាំងប៉ាណូយ៉ាងធំ ក្រោមប្រធានបទ អរគុណសន្តិភាព សម្រាប់ថតទុកជាអនុស្សាវរីយ៍ អមដោយរូបថតសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងខ្លឹមសារ អរគុណ នយោបាយ ឈ្នះ ឈ្នះ (១.ធានាសុវត្ថិភាពផ្លូវកាយនិងអាយុជីវិត, ២. ធានាកម្មសិទ្ធិនិងទ្រព្យសម្បត្តិ, ៣.ធានាអាជីពនិងមុខរបរ) និងខ្លឹមសារ ដឹងគុណស្ថាបនិក មគ្គុទេសក៍ឯក និងប្រតិបត្តករ នយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ជូនកម្ពុជា។ 

ក្នុងកម្មវិធីជួបជុំនេះផងដែរ អតីតមិត្តភក្តិរួមជំនាន់មួយក្រុមនេះ បានរួមសាមគ្គីគ្នារៀបចំអំណោយ ជូនដល់អតីតលោកគ្រូអ្នកគ្រូ ចំនួន៤១នាក់ ដោយក្នុងម្នាក់ៗទទួលបានអំណោយ ទឹកសុទ្ធ ២កេស, មី០២កេស, ភេសជ្ជៈប៉ូវកម្លាំង២កេស, ត្រីខ២យួរ, ទឹកត្រីឆ្ងាញ់០១ដប ថវិកាចំនួន៨០ម៉ឺនរៀល ដែលក្នុងនោះមានថវិកា អ្នកគ្រូ វ៉ា អ៊ឹមឡេង បានជួយឧបត្ថម្ភ ២០ម៉ឺនរៀលក្នុងម្នាក់ៗ និង អ្នកគ្រូ ឃុន សុខារី បានជួយឧបត្ថម្ភ ១០ម៉ឺនរៀលក្នុងម្នាក់ៗ៕

 

2
3
4
5
6
7
8
9
10
12
13

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.