
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមជំនួយការលេខាធិការដ្ឋាន និងបណ្តាផ្នែកចំណុះនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
(កំពង់ចាម) :ថ្ងៃអាទិត្យ ទី២៩ ឧសភា ២០២២ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល សមាជិកយុវជន គណបក្សថ្នាក់កណ្ដាល ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមជំនួយការលេខាធិការដ្ឋាន និងបណ្តាផ្នែកចំណុះនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈកម្មធិការកណ្តាល ប្រធានយុវជនគណបក្សថ្នាក់កណ្ដាល នៅវិមាន៧ មករា រាជធានីភ្នំពេញ។







