ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

ប្រសិន​បើ​គេលួចថ​តសម្លេង​មាន​ទោសឬអត់?

ប្រសិន​បើ​គេលួចថ​តសម្លេង​មាន​ទោសឬអត់?

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប្រសិន​បើ​គេលួចថ​តសម្លេង​មាន​ទោសឬអត់?

បើតាមប្រភពក្រៅផ្លូវការពីអ្នកស្រីខុមកនដែលជាភរិយារបស់លោកថៃប៊ុនរិទ្ធចាងហ្វាងគេហទំព័រTCNTVបានលើកឡើងថាមា​នការបែកធ្លាយសារសម្លេងស្វាមីរបស់ខ្លួននេះសង្ស័យមានគេ​លួចថតនៅកន្លែងហូបចុកណាមួយ។​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ប្រទេស។មាត្រា​៤០មិន​ត្រឹម​តែ​ការពារ​ពលរដ្ឋ​កម្ពុជាគ្រប់​រូប​ពី​ការ​លប​ថត​សំឡេង​និយាយ​សន្ទនា​របស់​ពួក​គាត់​ប៉ុណ្ណោះ​ទេ។ប៉ុន្តែ​ថែម​ទាំង​ធានា​ការពារ​អាថ៌កំបាំង​នៃ​ការ​ឆ្លើយ​ឆ្លង​តាម​លិខិតតាម​សារ​ទូរលេខទូរពុម្ពទូរគមនាគមន៍​របស់​គាត់​ទៀត​ផង។រីឯ​ច្បាប់​ស្ដីពី​ទូរគមនាគមន៍​បញ្ជាក់​យ៉ាង​ច្បាស់​ថាទាំង​អ្នក​លប​ថត​សំឡេង​គេទាំង​អ្នក​យក​សំឡេង​លប​ថត​នោះ​ទៅ​ផ្សព្វផ្សាយត្រូវ​មាន​ទោស​ស្មើ​គ្នា។មាត្រា​៩៧ចែង​ថា«ការ​លប​ស្តាប់ឬ​ការ​លប​ថត​ការ​សន្ទនា​ដោយ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូរគមនាគមន៍ដោយ​បុគ្គល​ដែល​ពុំ​មែន​ជា​ភាគី​នៃ​ការ​សន្ទនាត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី១​ខែ​ទៅ១​ឆ្នាំនិង​ទទួល​ពិន័យ​ជា​ប្រាក់​ពី១​សែន​រៀល​ទៅ ២​លាន​រៀល។ បញ្ញត្តិ​កថាខណ្ឌ​ទី​១ខាង​លើ​នេះមិន​ត្រូវ​យក​មក​អនុវត្ត​ទេក្នុង​ករណី​ដែល​ការ​ស្តាប់ឬ​ការ​ថត​ការ​សន្ទនា​នោះធ្វើ​ឡើង​ដោយ​មាន​ការ​យល់ព្រម​ពី​បុគ្គល​ដែល​មាន​ការ​ពាក់ព័ន្ធឬ​ដោយ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ធម្មានុរូប»។ចំណែក​អ្នក​យក​សំឡេង​លប​ថត​នោះ​ទៅ​ផ្សព្វផ្សាយក៏​មាន​ទោស​ជាប់​ពន្ធនាគារ​ដែរ។មាត្រា​៩៧ នៃ​ច្បាប់​ស្ដីពី​ទូរគមនាគមន៍​ដដែល​ចែង​ថា«ត្រូវ​ផ្ដន្ទាទោស​ដូច​គ្នា​ចំពោះ​ការ​ផ្សព្វផ្សាយ​ខ្លឹមសារ​នៃ​ការ​សន្ទនាដោយ​ពុំ​បាន​ទទួល​សិទ្ធិ​ស្រប​ច្បាប់​ពី​ភាគីនៃ​ការសន្ទនា​ឬពីអាជ្ញាធរធម្មានុរូបឬពីបទដ្ឋានគតិយុត្តិជា​ធរមាន»។ជីវិតរស់នៅឯកជនរបស់បុគ្គលនឹងត្រូវបានរំលោភបំពានប្រសិនបើការសន្ទនាទាំងនោះត្រូវបានគេលួចស្ដាប់ឬថតចម្លងដោយមិនមានការអនុញ្ញាតជាមុនលើកលែងតែករណីដែលច្បាប់អនុញ្ញាត។ដើម្បីចៀសវាងនូវការរំលោភបំពានសិទ្ធិក្នុងការសន្ទនារបស់បុគ្គលឯកជន ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តិត្រង់មាត្រា៣០១ថា៖ «អំពើស្តាប់ ឬថតសំដីដែលនិយាយជាឯកជនឬជាការសម្ងាត់ដោយគ្មានការយល់ព្រមពីបុគ្គលដែលមានការពាក់ព័ន្ធនោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ)ខែ ទៅ ១ (មួយ)ឆ្នាំ និងពិន័យជាប្រាក់ពី១០០.០០០ (មួយសែន)រៀល ទៅ ២.០០០.០០០ (ពីរលាន)រៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត។ ត្រូវបានសន្មត់ជាការព្រមព្រៀង ប្រសិនបើបុគ្គលដែលពាក់ព័ន្ធនេះ បានទទួលដំណឹងអំពីការស្តាប់ ឬថតហើយ បុគ្គលនោះមិនបានជំទាស់ទេនោះ»។យោងតាមបទបញ្ញត្តិខាងលើ បើគ្មានការអនុញ្ញាតពីបុគ្គលពាក់ព័ន្ធ ឬច្បាប់ទេនោះ គ្មានជនណាម្នាក់អាចស្តាប់ ឬថតពាក្យសម្ដីឯកជន ឬការសម្ងាត់ទាំងនោះបានឡើយ។ ការលួចថតនេះទៀតសោតអាចធ្វើឡើងតាមរយៈការលួចបង្កប់ម៉ាស៊ីនថតសម្លេងនៅពេលសន្ទនាដោយផ្ទាល់ ឬលួចថតសម្លេងនៅពេលសន្ទនាតាមរយៈទូរស័ព្ទជាដើម។យ៉ាងណាមិញ មាត្រាខាងលើក៏បានបញ្ជាក់ផងដែរថា ទោះបីជាភាគីដែលពាក់ព័ន្ធមិនបាន បញ្ជាក់អំពីការអនុញ្ញាតឱ្យ ស្តាប់ ឬថតសម្ដីឯកជនក៏ដោយ ក៏ប៉ុន្ដែបើភាគីបានដឹងថា មានជនទីបីកំពុងស្ដាប់ ឬថតសម្លេង ដោយមិនបានជំទាស់ ឬហាមឃាត់ណាមួយនោះទេ សកម្មភាពនេះត្រូវបានចាត់ទុកថា ជាការព្រមព្រៀងឱ្យស្ដាប់ ឬថតសម្លេងនូវការសន្ទនានោះ។ជនទាំងឡាយណាដែលបាន ស្ដាប់ និងថតពាក្យសម្ដីឯកជនឬការសម្ងាត់ដោយគ្មានការអនុញ្ញាតត្រូវទទួលការផ្តន្ទាទោសតាមច្បាប់កំណត់ ដូចបានរៀបរាប់ខាងលើ។ទន្ទឹមនឹងនេះដើម្បីចៀសវាងនូវការរំលោភបំពានសិទ្ធិឯកជនរបស់ខ្លូន ប្រជាពលរដ្ឋគ្រប់រូបគួរតែមានការប្រុងប្រយ័ត្នមុនពេលជជែកពិភាក្សាអំពីការសម្ងាត់ផ្សេងៗនិងត្រូវបង្ហាញការជំទាស់ភ្លាមៗប្រសិនបើខ្លួនមិនចង់ឱ្យមានការលួចស្តាប់ឬថតពាក្យសម្ដីឯកជនណាមួយនោះទេ។សូមជម្រាបជូនថានៅល្ងាចថ្ងៃទី២៧ខែឧសភាឆ្នាំ២០២២លោកអាតចន្ទ័ដារាចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីកាឃុំខ្លួនលោកថៃប៊ុនរិទ្ធចាងហ្វាងគេហទំព័រTCNTVដាក់ពន្ធនាគារបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទ”ញុះញង់ដែលបង្កឲ្យមានភាពវឹកវរដល់សង្គមនិងបរិហារកេរ្តិជាសាធារណៈ“តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ។ដែលប្រព្រឹត្តនៅអំឡុងខែកុម្ភៈឆ្នាំ២០២២ និងកាលពីថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២២ ។លោក ថៃ ប៊ុនរិទ្ធ អាយុ៥១ឆ្នាំមុខរបរចាងហ្វាង គេហទំព័រ TCN TV មានទីលំនៅភូមិក្រពើហារកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចបានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថាពាក់ពន្ធ័និងការឃាត់ខ្លួននេះធ្វើឡើងដោយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដឹកនាំបញ្ជារផ្ទាល់ពីលោកវរសេនីយ៍ឯក ឡាក់ ម៉េងធីស្នងការរងទទួលផែនព្រហ្មទណ្ឌ ។មូលហេតុមកពីឈ្មោះ ថៃ ប៊ុនរិទ្ធមុខរបរចាងហ្វាង គេហទំព័រ TCN TVបានជេរប្រមាថថ្នាក់ដឹកនាំខេត្តកណ្តាលនិងដើរសំឡុតគំរាបយកលុយពីថ្នាក់ដឹកនាំ ជាថ្នូរដាក់រូបភាពពីកន្លែងលួចលាក់បើកល្បែងស៊ីសងខុសច្បាប់៕ពុតសាម៉ាត់

លោកស្រីខុមកនដែលត្រូវភរិយាលោកថៃប៊ុនរិទ្ធចាងហ្វាងគេហទំព័រTCNTVសុំអង្វរឲ្យជួយស្វាមីគាត់ផងដើម្បីមកជួបមុខកូន។រូបភាពផ្តល់ជូនដោយលោកស្រីខុមកន

លោកថៃប៊ុនរិទ្ធនិងកូន។រូបភាពផ្តល់ជូនដោយលោកស្រីខុមកន

លោកថៃប៊ុនរិទ្ធ។រូបភាពសហការី

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.