ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

លោក ហ៊ុន ម៉ានី៖ «អាយុមិនមែនជាកត្តាកំណត់ភាពជោគជ័យក្នុងការងារឡើយ, ការចេះគោរពគ្នា សហការគ្នា ផ្តល់តម្លៃឲ្យគ្នាទៅវិញទៅមក សម្រេចជាលទ្ធផលទើបជាកត្តាកំណត់នូវភាពជោគជ័យពិត»

លោក ហ៊ុន ម៉ានី៖ «អាយុមិនមែនជាកត្តាកំណត់ភាពជោគជ័យក្នុងការងារឡើយ, ការចេះគោរពគ្នា សហការគ្នា ផ្តល់តម្លៃឲ្យគ្នាទៅវិញទៅមក សម្រេចជាលទ្ធផលទើបជាកត្តាកំណត់នូវភាពជោគជ័យពិត»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី បានបង្ហោះសាររំលឹកពីបទពិសោធន៍របស់លោកក្នុងការចាប់ផ្តើមប្រឡូកក្នុងកិច្ចការងារមហាជន ក្នុងតួនាទីជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងការទទួលបានការយកចិត្តទុកដាក់ពីសំណាក់អ្នកតំណាងរាស្ត្រផ្សេងៗ ចំពោះរូបលោកផ្ទាល់។

លោកបានសសេររៀបរាប់ថា «វេលានៃការចាប់ផ្តើមការងារដំបូងរបស់ខ្ញុំ ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ លោកពូៗ ជាឥស្សរជន និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺគ្រប់រូប តែងបានធ្វើការណែនាំ ផ្តល់នូវដំបូន្មាន ផ្តល់ជំនឿទុកចិត្ត និងការគាំទ្រ សហការរួមគ្នាឥតងាករេក្នុងបេសកកម្ម បម្រើប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ដោយមិនប្រកាន់នូវភាពវ័យក្មេងលើបទពិសោធន៍ក្នុងតួនាទីដឹកនាំ និងការងារមហាជនរបស់ខ្ញុំ»។

ជាមួយនឹងការលើកឡើងខាងលើ លោកក៏បានសម្តែងការថ្លែងអំណរគុណចំពោះឥស្សរជនជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺទាំង៥រូប ដោយបានបញ្ជាក់ថា អ្វីដែលលោកទទួលបានពីឥស្សរជនទាំងអស់ បានក្លាយជាចំណែកយ៉ាងសំខាន់ដែលឱ្យលោកផ្ទាល់អាចហាត់ពត់ សម្រួច និងពង្រឹងបន្ថែមនូវចរិតលក្ខណៈនៃភាពជាអ្នកដឹកនាំមួយរូប។

ទន្ទឹមនឹងបទពិសោធន៍ដែលទទួលបានជាបន្តបន្ទាប់ លោកបានសង្គត់ធ្ងន់ថា អាយុ ឬវ័យណាមួយមិនមែនជាកត្តាកំណត់ភាពជោគជ័យក្នុងការងារឡើយ ប៉ុន្តែការចេះគោរពគ្នា សហការគ្នា ផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក និងការចេះសម្របសម្រួលរួមគ្នាសម្រេចជាលទ្ធផល និងសមិទ្ធផលជាក់ស្តែង ទើបជាកត្តាកំណត់នូវភាពជោគជ័យពិតប្រាកដ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.