ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន២២៩រូប នៅស្រុកកងមាស ខេត្តកំពង់ចាម

ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន២២៩រូប នៅស្រុកកងមាស ខេត្តកំពង់ចាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ចាម)៖ លោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន២២៩រូប មកពីគណបក្សផ្សេងៗ និងមានមតិសំណេះសំណាលជាមួយប្រធានក្រុមបក្សឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម សរុបទាំងអស់ចំនួន៨៩៤រូប។

នៅក្នុងកម្មពិធីនេះ បានប្រព្រឹត្តទៅសាលសហគមន៍ ឃុំរាយប៉ាយ ដោយមានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំចុះជួយឃុំរាយប៉ាយថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់ឃុំផងដែរ។

ក្នុងឱកាសនេះលោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើងអំពីលក្ខណៈសម្បត្តិពេញលេញ និងសមិទ្ធផលធំធេង ដែលគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន បានធ្វើដើម្បីប្រជាពលរដ្ឋ និងប្រទេសជាតិ។

លោករដ្ឋមន្រ្ដី ក៏បានវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំបក្ស និងក្រុមការងារចុះជួយឃុំរាយប៉ាយ សម្រាប់ការកសាងសមិទ្ធ ផលជាច្រើន ក្នុងឃុំមានជាអាទិ៍ ការផ្តល់អាហាររូបករណ៍ ដល់កូនចៅប្រជាពលរដ្ឋបានសិក្សា នៅតាមសាកលវិទ្យាល័យ នានា ជាពិសេសនៅរាជធានីភ្នំពេញ ការសាងសង់អគារសិក្សា សាលសហគមន៍ មណ្ឌលសុខភាព ផ្លូវដឹកជញ្ជូនកសិផល ផ្លូវថ្នល់ និងការបំពាក់អំពូលសូឡាបំភ្លឺតាមផ្លូវជាដើម ព្រមទាំងបានអំពាវនាវឲ្យសមាជិកទាំងអស់ចូលរួមបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជានាថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២២ ខាងមុខ។

លើសពីនេះ តំណាងនិស្សិតដែលជាកូនកសិកររស់នៅក្នុងឃុំរាយប៉ាយ បានថ្លែងថា អំណរគុណដល់ លោកបណ្ឌិតសភាចារ្យ ក៏ដូចជាក្រុមការងារ ដែលបានផ្តល់អាហាររូបករណ៍ដល់ពួកគាត់ និងកូនចៅអ្នកស្រុកកងមាស ប្រមាណជាង១,០០០នាក់ ក្នុងនោះឃុំរាយប៉ាយប្រមាណ២០០នាក់ បានសិក្សាសាកលវិទ្យាល័យនៅរាជធានីភ្នំពេញ។

បន្ថែមពីនេះ លោករដ្ឋមន្រ្ដី និងក្រុមការងារ បានឧបត្ថម្ភសមាជិកថ្មី និងមេក្រុមបក្ស និងអ្នកចូលរួមទាំងអស់ដែលក្នុងម្នាក់ ទទួលបានថវិកា១ម៉ឺនរៀល និងសារ៉ុង១ គិតជាថវិកាសរុបចំនួន២៤លានរៀល៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.